លែងលះគ្នាមិនទាន់ដាច់ ឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសថ្មីលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច

0
95

ភ្នំពេញ ៖ បុរសម្នាក់ គិតខ្លីបានជិះម៉ូតូមកប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ខណៈដែលគេដឹងថាបានលែងលះជាមួយប្រពន្ធមិនទាន់ដាច់ស្រេចផង បែរជាប្រពន្ធទៅជិះម៉ូតូបណ្តើរប្រុសថ្មីទៅហើយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ ចំណុចស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជាចិន) ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។  បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ផល អាយុប្រមាណជាង៣០ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។

មូលហេតុដែលគាត់ គិតខ្លីបែបនេះ ដោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ គឺប្រពន្ធបានលែងលះជាមួយគាត់មីនទាន់ដាច់ស្រេច  ទុកឲ្យខ្លួនគាត់ក្លាយជាប្រុសពោះម៉ាយ ហើយមានប្រុសថ្មីបាក់ទឹកចិត្ត ទើបសម្រេចចិត្តធ្វើបែបនេះ។

យ៉ាងណាក្រោយសមត្ថកិច្ចចុះទៅជួយស្រង់ឲ្យមានជីវិតហើយនោះក៏បានអប់រំនិយាយណែនាំបុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនកុំឲ្យគិតខ្លីបែបនេះ រួចឲ្យត្រឡប់ទៅផ្ទះវិញ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here