ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៤ខ្នង និងរន្ទះបាញ់សម្លាប់មន្ត្រីយោធាម្នាក់

0
99

ខេត្តតាកែវ: ពិតជាអកុសលណាស់ ដែលមន្រ្តីយោធាម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មក្នុងពេលកំពុងអង្គុយក្នុងបន្ទាយសុខៗ និងគ្រាដែលមេឃស្រទុំបង្កជារន្ទះខែប្រាំងគ្មានភ្លៀងដែលគេស្មានមិ​នដល់ និងផ្ទះឈើ៤ខ្នងក៏ត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ផងដែរ ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃ ចន្ទ ១រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងបន្ទាយវរសេនាតូចថ្មើរជើងលេខ៣១៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្រ្តីនគរបាលរដ្ឋបាលអូរសារាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ផល្លា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រោយស្ដែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ មេបញ្ជាការរងអនុសេនាធំលេខ១០ ដែលកំពុងប្រចាំការនៅក្នុងបន្ទាយ ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here