ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ឈ្មោះ រ៉ាន់ សារ៉ាវុធឌី អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័មបំផុត ដោយជិះម៉ូតូ ទាក់ដៃចង្កូត ហើយដួលបោកទៅក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកមិត្តភក្ដិនាងម្នាក់ទៀត រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃចន្ទ ទី៣០ ខែ មករា ឆ្នាំ២០១៧ នាងបានបង្ហោះក្នុងហ្វេសប៊ុករបស់នាងតែពីរពាក្យខ្លីថា « ចង់ងាប់ » ។ លុះរំលងបានមួយថ្ងៃ នាងបានជួបហេតុការណ៍អាក្រក់បែបនេះ ពិតជាមិនគួរឲ្យជឿសោះឡើយ ៕ សំណាង

