ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដើរធ្វើសកម្មភាពបំពុលសត្វឆ្កែយកទៅលក់អស់លក្ខណ៍ជាប់អន្ទាក់ម្ចាស់សត្វប្តឹងនគរបាលស្រុកអង្គស្នួលចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង១៨និង៣០នាទីល្ងាច ស្ថិតនៅតាមបណ្ដោយផ្លូវលំភូមិបឹងថ្នល់ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់សត្វឆ្កែត្រូវបានគេស្គាល់ឈ្មោះណែម សុីមភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខែ្មរមុខរបរគ្រូបង្រៀនៅភូមិឃុំកើតហេតុ។ចំណែកឯជនល្មើសទាំង២នាក់ត្រូវបានគេស្គាល់៖ ១)ឈ្មោះជា ចាន់ថូភេទប្រុសអាយុ២០ឆ្នាំជនជាតិខែ្មរមុខរបរកម្មករសំណង់នៅភូមិបេងឃុំម្កាក់ស្រុកអង្គស្នួល។២)ឈ្មោះវ៉ាត កុសលភេទប្រុសអាយុ១៧ឆ្នាំជនជាតិខែ្មរមុខរបរកម្មករសំណង់នៅភូមិបេង ឃុំម្កាក់ស្រុកអង្គស្នួល។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ឆ្កែបានអោយដឹងថា នៅមុនពេលកើតហេតុគាត់ឃើញជនល្មើសទាំង០២នាក់ជិះម៉ូតូ០២គ្រឿងទន្ទឹមគ្នារួចបោះសាច់០១ដុំអោយឆែ្កសុីធ្វើអោយប្រកាច់ងាប់ ខណៈនោះគាត់ឃើញដូច្នេះក៏ទៅប្ដឹងនគរបាលមូលដ្ឋានចុះមកធ្វើការឃាត់ខ្លួនជនល្មើសយកមកសាកសួរបន្ថែម។
តាមចម្លើយសាក្សីឈ្មោះសុខសុឹមសុវណ្ណារ៉ានិងឈ្មោះ ឆុនរុំដែលឃើញនៅកន្លែងកើតហេតុថាឈ្មោះជាចាន់ថូ(ជនល្មើស) ជាអ្នកបោះសាច់អោយឆែ្កសុីពិតប្រាកដមែន។
ក្រោយពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅកន្លែងឃាត់ខ្លួនជនល្មើសថែមទាំងដកហូតវត្ថុតាងចាប់យកសត្វឆែ្កចំនួន០១ក្បាល(ងាប់)ព្រមទាំងម៉ូតូចំនួន០២គ្រឿង ៖១-ម៉ាកគុបសេ៩០គ្នានផ្លាកលេខពណ័ទឹកសមុទ្រគ្មានស្លាកលេខនឹង ២-ម៉ូតូម៉ាកសង់កូរ៉េព័ណទឹកប្រាក់គ្មានផ្លាកលេខ។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត