ដល់ម្លឹង! អាខ្មៅថ្លើមខ្មៅដូចឈ្មោះបង្ហោះលក់ថ្នាំញៀនតាមហ្វេសប៊ុកមិនបានប៉ុន្មានម៉ោងផងជាប់ខ្នោះនគរបាល

0
83

ខេត្តកណ្តាល: ពិតជាមិនធម្មតា ដែលអ្នកញៀនថ្នាំម្នាក់ មិនដឹងថាគេប្រើប្រាស់ថ្នាំញៀនហួសកម្រឹតឬយ៉ាងណានោះទេបានជាថ្លើមធំហ៊ានបង្ហោះលក់ថ្នាំញៀនតាមហ្វេសប៊ុកមិនញញើត តែទីបំផុតមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចជំនាញតាមក្របួចបានរួមនឹងបក្ខពួក៣នាក់ទៀតផង ។

ករណីនេះកើតឡើងវេលាម៉ោង៧និង១៥នាទី​​​ ព្រឹកថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យ ក្នុងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។​
មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ដែលឃាត់ខ្លួនបានខាងលើមាន
១/-ឈ្មោះ ប៊ន វណ្ណធា(ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ធ្វើតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមាន និងជាអ្នកបង្ហោះហ្វេសប៊ុកលក់ថ្នាំញៀន។
២/- ឈ្មោះ គ្រី ចាន់សាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ធ្វើតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមាន ជាអ្នកទិញយកទៅប្រើប្រាស់។
៣/-ឈ្មោះ ស្រ៊ុយ សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ធ្វើតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមាន និង៤/-ឈ្មោះ គង់ វណ្ណា (ហៅខ្នា) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ធ្វើតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមាន។
រីឯវត្ថុតាងចាប់យកមាន:
១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម។
២/-ទូរសព្ទ័ដៃចំនួន០២គ្រឿងក្នុងនោះមានម៉ាកអាយហ្វូនចំនួន០១គ្រឿង និងម៉ាកOPPOចំនួន១គ្រឿង
៣/-សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានមុខសញ្ញាឈ្មោះប៊ន វណ្ណធា (ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ នឹងបក្ខពួកពីរនាក់ទៀតរស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើសកម្មភាពលក់នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយថែមទាំងបានបង្ហោះរូបភាពលក់ថ្នាំញៀនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត។
ក្រោយពេលទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ដឹកនាំបញ្ជាដោយលោកវរសេនិយ៍ឯក ស៊ីម ឃាង អធិការនៃអធិការដ្ឋានស្រុកកោះធំ បានឲ្យកម្លាំងជំនាញចុះបង្រ្កាបភ្លាមដោយបានចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរនឹងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់ខាងលើនេះរួមទាំងចាប់យកវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់មធ្យម ហើយនឹងសម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត នៅចំណុចផ្ទះជនសង្ស័យ ប៊ុន វណ្ណធា ហៅអាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថាថ្នាំញៀនខាងលើនេះពិតជារបស់ពួកគេពិតប្រាកដមែន ក៏បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់៕ អូនធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here