លោកតាអាយុ៦៣ឆ្នាំម្នាក់ទៅដងទឹកស្រាប់ធ្លាក់ចូលអណ្តូងស្លាប់

0
93

ខេត្តកំពង់ធំ: ពិតជាអកុសលណាស់ដែលលោកតាម្នាក់ ទៅដងទឹកអណ្តូងបែរជាធ្លាក់ចូលក្នុងអណ្តូងជម្រៅជិត១០ម៉ែត្របណ្តាលឲ្យបាត់បង់ជីវិតដោយគ្មានកូនចៅណាដឹងជួយទាន់ឡើយ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឺក ថ្ងៃអាទិត្យ ១៤រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកសន្ទុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង ឆុន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរបធ្វើស្រែ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានដើរទៅអណ្តូងទឹកដែលមានជម្រៅជាង១០ម៉ែត្រ នៅក្រោយផ្ទះជិត១០ម៉ែត្រដើម្បីដងទឹក ហើយទំនងជាពេលកំពុងដងទឹកនោះជនរងគ្រោះងងឹតមុខធ្វើឲ្យផ្កាប់មុខធ្លាក់ចូលក្នុងអណ្តូងបាក់កនិងលង់ស្លាប់តែម្តង ដោយគ្មានកូនចៅណាដឺងជួយសង្រ្គោះទាន់ឡើយ លុះពេលបាត់យូរនាំគ្នាទៅមើលក្នុងអណ្តូងទើបភ្ញាក់ផ្អើល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញរបស់ស្រុកសន្ទុកបាន ចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា បុរសរងគ្រោះពិតជាធ្លាក់និងលង់ទឹកអណ្តូងស្លាប់ប្រាកដមែន ទើបប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here