ឆ្លង​ចរន្តអគ្គិសនី​​ឆេះ​ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​១ខ្នងផ្អើលទាំងព្រឹក​

0
84

ខេត្តកណ្តាល​ ៖​ ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​ ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ បណ្ដាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​ ​ ស្ថិតនៅភូមិ​ពោធិធំ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ។​
​តាម​របាយការណ៍​នគរបាលស្រុកល្វាឯមបាន​ឲ្យ​ដឹង​ថា​ ផ្ទះនេះជាផ្ទះជន​រង​គ្រោះ​ ឈ្មោះ​ ស​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និងជា​អ្នក​ចាំ​ដីចម្ការ​ឱ្យឈ្មោះ​ ឡេ​ង​ ស​ រស់នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សកែវ​ ភ្នំពេញ​ ​។​

​ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលឲ្យបាត់បង់សម្ភារ​រួម​មាន​ផ្ទះ​ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ដំបូល​ប្រក់​ក្បឿង​ឆេះ​អស់ទាំង​ស្រុង​ រួម​ទាំង​ទឹកប្រាក់​១០០​ដុល្លារ​ និង​ឯកសារ​ ផ្ទាល់ខ្លួន​មួយ​ចំនួន​ ដែលកើតចេញ​ពី​ឆ្លង​ចរន្តអគ្គិសនី​។​
​ក្នុងពេលនោះដែរសមត្ថកិច្ចបានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ ចំនួន​០២​ គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត​ ស្មើនឹង​០៦​ម៉ែត្រគូប​ ទើបភ្លើង​រលត់​អស់ទាំង​ស្រុង​ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here