បង្រ្កាបរនាល១២៣ក្បាលដែលគេសម្លាប់រួចគេចខ្លួន

0
96

បាត់ខេត្តបាត់ដំបង:  លោកប្រធានស្នាក់ការឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់បានដឹកនាំកម្លាំង និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ចំនួន ១២នាក់ ចុះល្បាតនិងទប់ស្កាត់បទល្មើសបំផ្លាញសត្វព្រៃដោយជនខឹលខូចមួយចំនួន និងរឹបអូសកូនសត្វរនាលចំនួន១២៣ក្បាលដែលជនទាំងនោះសម្លាប់រួចគេចខ្លួនបាត់អស់ ។

ប្រតិបត្តិការនេះធ្វោះឡើង កាលពីថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅតំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្រ្ត ខេត្តបាត់ដំបង នៅត្រង់ចំណុចខ្នងព្រែកមូស ។

ក្រុមអ្នកបង្រ្កាបក្នុងករណីនេះបាននិយាយថា កម្លាំងចម្រុះបានចុះល្បាតជាជ្រើនម៉ោង រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់ជនប្រព្រឹត្តបទល្មើសលួចកូនសត្វរនាលពណ៌ចំនួន ១២៣ក្បាល ដែលជនសង្ស័យចូលលួចរួចសម្លាប់ ក្នុងបន្ទាយសត្វ រួចយកមកទម្លាក់ទុកចោលនិងនាំគ្នារត់គេចខ្លួនបាត់អស់ ។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោកប្រធានស្នាក់ការឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់បានប្រាប់ថា តាំងពីដើមមកពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំដល់បន្ទាយសត្វបែបនេះទេ ហើយសមត្ថកិច្ចកំពុងតាមដានរឿងនេះដើម្បីចាប់ជនសង្ស័យជាអ្នកប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ សម្បត្តិ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here