រថយន្តហាយឡិនឌ័រពាក់ស្លាកលេខភ្នំពេញ 2AL-5981បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតួ

0
90

ខេត្តកណ្តាល: កាលពីវេលាម៉ោង៤និង៣៦នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តបុកម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា នៅវេលាកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FH.2763 បើកបរដោយជនរងគ្រោះឈ្មោះ អ៊ុំ សាវុធ ហៅ អុំ ញ៉ិល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលធ្វើដំណើរ ទិសដៅពីភ្នំពេញទៅ អ្នកលឿង ។ លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវនិងកំពុងធ្វើដំណើរប្រកាន់ស្តាំរួចទៅហើយ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AL-5981 បើកបរដោយជនបង្កឈ្មោះ ហួត មាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនាវាកំពង់ផែស្វយ័តភ្នំពេញ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បើកបរទិសដៅស្របគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជាប់ក្រោមរថយន្តអូសជិត៥០ម៉ែត្រ ខូចខាតយ៉ាងដំណំ និងមនុស្សខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ដោយបាក់ស្មងជើងស្តាំ និងរបួសលើរាងកាយកាយស្ទើរសុសសាច់។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យវាស់វែងនិងយកវត្ថុតាងយាមជំនិះទាំង២គ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here