ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភនារីម្នាក់បានសម្រេចម្តងហើយ នៅមិនទាន់អស់ចិត្តចាប់ទាញដៃទៅរំលោភម្តងទៀត តែមិនសម្រេច ក៏ត្រូវជនរងគ្រោះធាក់មួយជើង ចំពោះខ្ទាតចេញ ហើយបានស្ទុះរត់ចេញទៅបន្ទប់ខ្លួនវិញឲ្យគេជួយ ។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។លុះដល់ព្រឹកម៉ោង៧ ថ្ងៃទី០១ ខែកុម្ភៈ ទើបនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង ហើយនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង ។
ជនសង្ស័យមានឈ្មោះ វ៉ាន កាណាន់ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ យ សល អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយម្តាយ ក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕ អូនធួក
