ស្វាយរៀង៖ នគរបាលស្រុកស្វាយទាប កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវត្តសុវណ្ណរង្សី ហៅវត្តពែតថ្មី ស្ថិតនៅភូមិ ថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឃាត់ខ្លួនលោកសង្៥អង្គ ដែលពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងយុវជន២នាក់ផ្សេងទៀតផងដែរ។
សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពុទ្ធបរិស័ទចំណុះជើងវត្តថាមានសង្ឃ និងកូនសិស្សលោកបានប្រើប្រាសថ្នាំញៀនក្នុងវត្តខាងលើ ទើបសមត្ថកិច្ចទៅបង្រ្កាបតែម្តង។
ក្រោយឃាត់ខ្លួន លោកសង្ឃទាំង៥អង្គត្រូវបានព្រះចៅអធិការវត្តផ្សឹក និងបាននាំខ្លួនកាន់អធិការនគរបាល ស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ សាន ធី
