នារី​ស្រស់ស្អាត​ម្នាក់ បើកបរ​រថយន្ត ស៊េរី​ទំនើប អត់​ស្លាកលេខ និនិងនិយាយទូរស័ព្ទប៉ូលិសឃាត់លិស

0
89

ភ្នំពេញ​៖ នារី​ស្រស់ស្អាត​ម្នាក់ បើកបរ​រថយន្ត ស៊េរី​ទំនើប អត់​ស្លាកលេខ និង​និយាយ​ទូរស័ព្ទ ផង ហើយខណ:ជិះ​មកដល់​គោលដៅ​សមត្ថកិច្ច​នគរបាល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ដោយ​ឃើញ​រថយន្ត​អត់​ស្លាកលេខ ហើយអ្នកបើកបរនិយាយទូរស័ព្ទទៀតនោះ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ចូលក្នុង​បារ៉ាស់ដើម្បីត្រួតពិនិត្យនិងពិន័យ តែនាងមិនព្រមចូល បាន​បើក​គេច រត់​ចម្ងាយជាង៥០០ម៉ែត្រ ពី​គោលដៅ​ទើប​កម្លាំង​សមត្ថកិច្ចតាមឃាត់​ជាប់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៦​និង​៣០​នាទី ថ្ងៃទី២៣ ឧសភា ២០២០ នៅចំណុចស្តុបផ្សារដើមគរ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​
​នារី​រូប​ស្រស់​ខាងលើ​និង​អ្នករួមដំណើរ​ស្ត្រី​ម្នាក់ទៀត មិន​ត្រូវគេ ស្ស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ បើកបរ​រថយន្ត​ម៉ាក MG ស៊េរី​ទំនើប ២០២០ ពណ៌​ខ្មៅ មិនមាន​ស្លាកលេខ។

​ក្រោយពី​ឃាត់​បាន​ នារីរូបស្រស់ នោះ​មិន​ព្រម​ចុះ​ពី​លើរថយន្ត មក​និយាយ​ជាមួយ​សមត្ថកិច្ច​នោះទេ ទាល់តែ​សមត្ថកិច្ច​ប្រាប់ថា បើ​មិន​ចុះ និង​យក​រថយន្ត​ស្ទួ​ច​លើក​ទាំង​មនុស្ស ទើប​នារី​រូប​ស្រស់​នោះ ព្រម​ចុះ​ពី​ដៃចង្កូត​ឡើងទៅ​អង្គុយ​ខាងក្រោយ ឲ្យ​សមត្ថកិច្ច​ជា​អ្នកបើក យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានីដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here