ស្រវឹង​ស្រា​បើករថយន្តបត់ចូលប្រលានយន្តហោះ ខុស​ផ្លូវ​ អ៊កស៊ឺជាន់ហ្វ្រាំងឈប់ ម៉ូតូមកពីក្រោយបុករបួសធ្ងន់

 

 

 

 

ភ្នំពេញ៖រថយន្តឡិចស៊ីស RX300 មួយគ្រឿង​បើកបត់ចូលច្រកប្រលានតែអ៊កស៊ឺចូលខុសផ្លូវក៏ជាន់ហ្វ្រាំងឈប់ ស្របនិងម៉ូតូមកពីក្រោយគេចមិនផុតបុកពេញទំហឹងបណ្តាលអោយបុរសជិះម៉ូតូរងរបួសក្បាលធ្ងន់ធ្ងរ។​ហេតុ​ការណ៍នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី២ ខែ​កុម្ភះឆ្នាំ​២០១៧ នៅចំណុចច្រកចេញប្រលានយន្តហោះពោធិចិនតុង ស្ថិតនៅ​តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី ក្នុង​ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍​សែនជ័យ ។

រថយន្តបង្កម៉ាកឡិចស៊ីស​RX 300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ​2L-9469អ្នកបើកបរជនជាតិចិនមិន​ស្គាល់ឈ្មោះនោះ​ស្រវឹង។​ រីឯម៉ូតូរងគ្រោះម៉ាកហុងដារឌ្រីមសង់សេ១២៥ពណ៍ពាក់ស្លាកលេខកំពង់ឆ្នាំង 1A-1553ម្ចាស់រងរបួសធ្ងន់ធ្ងរ​មិន​ស្គាល់​ឈ្មោះ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲដឹងថា មុនដំបូងគេឃើញរថយន្តបង្កម៉ាកឡិចស៊ីស​RX 300បើកបរ​ដោយបុរសជនជាតិ ធ្វើ​ដំណើរ​តាមមហាវិថីសហព័ន្ធរ៉ុស្សីក្នុង​ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកបត់ចូលប្រលាន​ខុសផ្លូវព្រោះជាច្រកចេញ ធ្វើអោយរថយន្តអ៊កស៊ឺ ទើបអ្នកបើកបរជាន់ហ្វ្រាំងទាំងបង្ខំ ស្របគ្នានោះក៏មានម៉ូតូគ្រោះមកលឿនវ៉ាក់អ៊ឺបុកពីក្រោយពេលទំហឹង បណ្តាលអោយរងរបួសក្បាលធ្ងន់ធ្ងរ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ​មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកទៅ​ព្យាបាល​បន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ​ ហៅ​ពេទ្យ​លោក​សង្ឃ​។ចំណែកអ្នកបើកបរជនជាតិចិនត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ឃាត់ខ្លួន។​ដោយ​ឡែក​ម៉ូតូនិងរថយន្តត្រូវបាននគរ​បាល​ជំនាញវាស់វែងយកទៅទុកនៅផ្នែកចរាចរណ៍ខណ្ឌដើម្បីធ្វើការដោះស្រាយ។នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *