ជនសង្ស័យ២នាក់យកដែកគាស់១ដើម និង​មួកសុវត្ថិភាព វាយយុវជនម្នាក់ប្លន់​យក​ម៉ូតូ​បានសម្រេច

0
88

​ភ្នំពេញ​: ​នៅវេលា​ម៉ោង​០០និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​៣៣ តាម​បណ្តោយ​ផ្លូវ​លេខ​បេតុង​លេខ​៧៧BT ដែល​ស្ថិត​ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​មានករណីប្លន់ម៉ូតូបានសម្រេចមួយករណី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុន​ពេលកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក suzuki let ពណ៌​ស​ពាក់ ស្លាកលេខភ្នំពេញ2GB-0008 ជូនមិត្តភក្តិម្នាក់ទៅផ្ទះ នៅ​ម្ដុំ​ចាក់សំរាម​ចាស់ ។ ក្រោយពី​ជូន​មិត្តភក្តិ​ដាក់​ផ្ទះ​រួច ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខផ្ទះ រៀបនឹង​ចាក់សោ​ចូល​ផ្ទះ​ទៅហើយ ក៏​ក៏លេចមុខជនសង្ស័យ ២ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំស្លាកលេខ បានមក​អែប​រងគ្រោះ រួច​ទាញ​មួកសុវត្ថិភាព​វាយ​ទៅលើ​ជនរងគ្រោះ និង​យក​ដែកគាស់​១​ដើម មក​គំរាម​រក​វាយ​បន្ថែមទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន​សិន​។ បន្ទាប់មក​ជនសង្ស័យ​មានឱកាស បាន​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ចាប់ជនសង្ស័យ៕
អូន ធួក

o

LEAVE A REPLY

Please enter your comment!
Please enter your name here