បង្រ្កាបអាហារដ្ឋានលក់សាច់សត្វព្រៃ៣កន្លែងនៅក្រុងសៀមរាប

0
91

ខេត្ត​សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០បានសហការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហា​រដ្ឋា​ន​ចំនួន ៣ ទីតាំងនៅ​សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប ក្រោយ​ទទួល​ព័ត៌មាន​ថា អាហា​រដ្ឋា​ន​ទាំងនេះ​បាន​យក​សាច់សត្វ​ព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ជូន​ភ្ញៀវ មិនញញើតច្បាប់។​
​សមត្ថកិច្ច​បញ្ជាក់ថា អាហា​រដ្ឋា​ន​ទាំង​៣​កន្លែង​ដែល​ត្រូវ​ចុះបង្ក្រាប​រួមមាន​១-អាហា​រដ្ឋា​ន​ម្លប់​មហា​ហេង ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សត្វ​ទោម​ងាប់​ចំនូ​ន ១១​ក្បាល លលក​ងាប់​ចំនួន ៥០​ក្បាល និង​ចាប​ស្រូវ​ងាប់​ចំនួន ២៣០​ក្បាល​។​

២- អាហា​រដ្ឋា​ន​ថា​រី​ម៉ាក់​ប្រាង្គ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៣​គីឡូក្រាម លលកទ្រាំង​ងាប់​ចំនួន ៣៧​ក្បាល ចាប​ស្រូវ​ងាប់​ចំនួន ១៥០​ក្បាល និង​ក្រួច​អ៉ឺ​ត​ងាប់​ចំនួន ១០​ក្បាល​។​

៣- អាហារ​ដ្ឋា​ន​សម្រស់​ម្លប់​ម៉ាក់​ប្រាង្គ​ថ្មី ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់​អ​ន្ស​ង​ស្រស់​ចំនួន ៣.៣​០គីឡូក្រាម សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៥.៣​០គីឡូក្រាម ចាប​ស្រូវ​ងាប់​ចំនួន ៨០​ក្បាល លលក​បាយ​ងាប់​ចំនួន ១០​ក្បាល និង​អណ្តើក​ស្រែ​ងាប់ ១​ក្បាល ស្មើនឹង ០.៨​០គីឡូក្រាម​។​

​ក្រោយបង្រ្កាបបានវត្ថុតាងដែលរឹបអូសបានទាំងអស់ត្រូវបានកម្លាំងជំនាញយកទៅកប់បំផ្លាញចោល​នៅ​ថ្នល់​ និងបានព្រមានម្ចាស់ហាងឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត បើពុំដូច្នោះទេអាចប្រឈមមុខចំពោះមុខច្បាប់៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here