ឃុំខ្លួនជនសង្ស័យ៤នាក់ករណីបង្ខាំងមនុស្សខុសច្បាប់

0
79

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនសង្ស័យជាជនបរទេស៣នាក់និងជនជាតិខ្មែរ១នាក់ទៅសាលាដំបូងខេត្តសៀមរាបកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។

មន្រី្តនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅក្រុងសៀមរាប បន្ទាប់ពីពួកគេប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងករណីបង្ខាំងមនុស្សខុសច្បាប់។
ជនសង្ស័យទាំង៤នាក់នេះរួមមាន៖១-ឈ្មោះ TAN CHOUN CHEAT ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ម៉ាឡេសុី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។២-ឈ្មោះ LING WEIKIAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣-ឈ្មោះ TAN KAS CHIM ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។៤-ឈ្មោះ អេល ពូសស្តាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកបកប្រែ ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយធ្វើការឃាត់ខ្លួនយកទៅសាកសួរជនសង្ស័យទាំង ៤នាក់ បានសារភាពថាពួកគេពិតជាប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ខាងលើប្រាកដមែន ទើបលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here