រឹបអូសឈើខុសច្បាប់ក្នុងដេប៉ូឈើ៦ទីតាំងប្រមាណ១៥០ម៉ត្រគូបនៅស្រុកស្ទោង

0
90

ខេត្តកំពង់ធំ÷សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ស៊ិន វរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានចុះបង្រ្កាបនិងរឹបអូសឈើជាង១៥០ម៉ែត្រគូបចេញពីដេប៉ូអត់ច្បាប់៦ទីតាំងនិងកន្លែងស្តុក៥ទីតាំងផ្សេងទៀតនៅក្នុងស្រុកស្ទោង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣០និង៣១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិ ឃុំ ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោង បានឲ្យដឹងនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះថា ដេប៉ូឈើអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុកឈើចំនួន ៥កន្លែងត្រូវបាន សមត្ថកិច្ចចម្រុះរឹបអូសយកឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគូប ហើយពេលនេះកំពុងតែដឹកជញ្ចូន ចេញ យកមករក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង។
លោក ម៉ុល វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងដែរថា ដេប៉ូឈើអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុកឈើចំនួន ៥កន្លែងទៀត ដែលផ្ទុកឈើជាង១៥០ ម៉ែត្រគូបសុទ្ធតែជាប្រភេទឈើក្រៅលំដាប់ថ្នាក់ ។ឈើទាំងនេះត្រូវបានរឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមច្បាប់៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here