


ភ្នំពេញៈ បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវឆ្លងចរន្តភ្លើងឆាបឆេះអស់រលីងសល់តែគ្រោងឆ្អឹង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ហេតុការណ៍នេះបាននេះបង្កឲ្យមានភ្ញាក់ផ្អើលពលរដ្ឋឃើញជួយយកបំពង់អគ្គីភ័យបាញ់ពន្លត់កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧តាមផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូត្រូវភ្លើងឆាបឆេះអស់ សល់តែគ្រោងឆ្អឹងម្ចាស់ឈ្មោះ រស់ ភារម្យ អាយុ៣០ ឆ្នាំ មុខរបរជាងរថយន្តស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតនៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។ដោយជិះម៉ូតូម៉ាក ធូដេ ពណ៌ស គ្មានស្លាកលេខបន្ទាប់ពីឆេះអស់ត្រូវម្ចាស់បោះចោលនៅកន្លែងកើតហេតុ។
តាម ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញបុរសខាងលើជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះរលត់ ហើយម្ចាស់ខំប្រឹងបញ្ឆេះម៉ូតូស្រាប់តែបែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះផ្ទុះបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ហើយនៅពេលនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃើញម៉ូតូជនរងគ្រោះកំពុងឆេះដូច្នោះបាននាំគ្នាយកបំពង់អគ្គីភ័យជួយបាញ់ពន្លត់ដែរតែដោយសារភ្លើងឆាបឆេះខ្លាំងមិនអាចពន្លត់បានទើបម៉ូតូត្រូវភ្លើងឆេះម៉ត់សល់តែគ្រោងឆ្អឹង។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានត្រឹមឈរមើល ខណៈម៉ូតូត្រូវភ្លើងឆេះទាំងស្រុងសល់តែគ្រោងឆ្អឹង ហើយបានទូរស័ព្ឌហៅមិត្តភ័ក្រ្តមកឌុបជិះចេញបាត់ទៅដោយទុកគ្រោងឆ្អឹងម៉ូតូចោលនៅកន្លែងកើតហេតុ៕សិរសា