ផ្ញើកូនឲ្យម្តាយមើលថែរួចទៅធ្វ់ការនៅរោងចក្រកូនលងទឹកស្លាប់

0
97

ខេត្តកំពង់ធំ៖ គួរឲ្យអាសូរក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ណាស់ ខណ:ម្តាយមីងដេកលង់លក់ព្រោះតែមិនស្រួលក្នុងខ្លួនបានលួចទៅហែលទឹកលេងក្នុងប្រឡាយរណ្ដៅដី បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ នៅត្រង់ចំណុចប្រឡាយទឹករណ្តៅដីក្នុងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សពក្មេងប្រុសរងគ្រោះឈ្មោះ ទុយ វី អាយុ ៤ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ វុន និងម្តាយឈ្មោះ នាង ផល្លី ទាំងពីរនាក់មានមុខរបរកមកររោងចក្ររស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឪពុក ម្តាយរបស់សពបានចេញទៅធ្វើការរោងចក្របាត់ដោយទុកកូនម្នាក់នេះឲ្យនៅជាមួយជីដូនមើលថែ ។ ក្រោយមកជីដូនបានទៅស៊ីឈ្នួលធ្វើការជាកម្មករសំណង់នៅស្រុកស្ទោងបាត់ទៅ ដោយបានទុកចៅឲ្យម្តាយមីងមើលបន្ត ។ នៅរសៀលថ្ងៃកើតហេតុនោះដោយម្តាយមីងមិនស្រួលខ្លួនក៏ដេកលង់លក់មួយភាំងហើយក្មេងប្រុសនោះបានលួចទៅហែលទឹកប្រឡាយលេងត្រង់ចំណុចរណ្តៅដីមានជម្រៅប្រហែល ១,៥ ម៉ែត្រនៅចម្ងាយជាង៥០ម៉ែត្រពីផ្ទះ បណ្ដាលឲ្យផុតដៃ ផុតជើងលង់ស្លាប់តែម្ដង។
លុះម្តាយមីងភ្ញាក់ឡើងមិនឃើញក្មួយនៅក្នុងផ្ទះក៏ដើររកយ៉ាងយូរតែរកមិនឃើញ តែពេលដើរទៅរកនៅរណ្តៅដីខាងលើទើបដឹងថាក្មួយលង់ទឹកស្លាប់បាត់ទៅហើយទើបនាំគ្នាឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹង។
បន្ទាប់មកសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា កុមារារងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីដោយក្តីក្តុកក្តួលបំផុត៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here