ម្តាយចងកសម្លាប់ខ្លួនមុន កូនប្រុសលោតសម្លាប់ខ្លួនតាមក្រោយ

0
64

ភ្នំពេញ៖ព័ត៌មានបឋមបានឲ្យដឹងថា ដោយសារមានវិបត្តិក្នុងគ្រួសារធ្វើឲ្យបុរសម្នាក់មានគំនិតខ្លីទៅធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យបង្កការភ្ញាក់ផ្អើលនាម៉ោងជាង១០យប់ថ្ងៃទី១១ មិថុនា ២០២០ បណ្តាលឲ្យរងរបួសធ្ងន់បន្ទាប់ពីដឹងថា ម្តាយរបស់ខ្លួនបានចងកសម្លាប់ខ្លួននៅផ្ទះនាព្រលប់ថ្ងៃដដែលដោយសារខឹងចិត្តនឹងបុរសនេះបំផ្លាញលុយរបស់គាត់អស់រាប់ម៉ឺនដុល្លារ។

បុរសនេះមានឈ្មោះ ចាន់ មាសពិសាល អាយុជិត៣០ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង បានរងរបួសធ្ងន់ត្រូវបានក្រុមសង្រ្គោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ។រីឯម្តាយដែលចងកសម្លាប់ខ្លួនមានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅម្ដុំ ស្ថិតក្នុងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីអ្នកដឹងរឿងបានឲ្យដឹងថាមុនឈានដល់ការលោតសម្លាប់ខ្លួនមិនបានសម្រេចនេះគឺ
កាលពីម៉ោងជិត៧យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ម្តាយរបស់បុរសនេះ បានចងកសម្លាប់ខ្លួននៅផ្ទះស្លាប់បាត់ទៅហើយ។ លុះពេលដឹងថាម្តាយបានចងកសម្លាប់ខ្លួនដោយសារខ្លួនបំផ្លាញលុយក្នុងគ្រួសារអស់រាប់ម៉ឺនដុល្លាររួចមក រូបខ្លួនដឹងកំហុស ទើបនៅម៉ោងជាង១០យប់ថ្ងៃដដែល បុរសនេះបានសម្រេចចិត្តមកលោតសម្លាប់ខ្លួននៅលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេមិនដឹងថាបុរសនេះជិះអ្វីមកនោះទេ ស្រាប់តែមកដល់ស្ពានអាកាសស្ទឹងមានជ័យបានលោត ពីលើស្ពានធ្លាក់មកផ្លូវខាងក្រោមដីបណ្ដាលឲ្យបោកក្បាលរងរបួសធ្ងន់ និងបាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុម:ភ្លាមៗ ខណ:នៅផ្ទះឯណោះក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យសពម្តាយទាំងសោកសង្រេង៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here