ឃាត់ខ្លួនអ្នកប្រមាញ់ម្នាក់សម្លាប់សត្វស្វាកន្ទុយសជាសត្វកម្រដែលមានតែ៥ក្បាល

0
88

ខេត្តស្ទឹងត្រែង៖ គួរអនិច្ចារណាស់ដែលសត្វស្វាកន្ទុយស ជាសត្វកម្រនៅខេត្តស្ទឹងត្រែង ត្រូវព្រានព្រៃគ្មានខួរក្បាលពិចារណាបាញ់សម្លាប់ចំកណ្ដាលក្បាលនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយមានហេតុការណ៍នេះ កើតឡើងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ណាំ យ៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ដែលជាអ្នកបាញ់សម្លាប់សត្វស្វា១ក្បាលនេះ។ ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន សត្វស្វាឈ្មោលងាប់ (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ (កាំភ្លើងខ្យល់) ចំនួន១ដើម។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យមន្ត្រីបរិស្ថានខេត្តដើម្បីបន្តនីតិវិធី។
បើតាមក្រុមអភិរក្សសត្វព្រៃអះអាងថាសត្វស្វាកន្ទុយសនេះ គឺជាប្រភេទសត្វកម្រ ហើយនៅខេត្តស្ទឹងត្រែង សត្វប្រភេទនេះមានត្រឹមតែ៥ក្បាលឥឡូវព្រានព្រៃបាញ់ងាប់អស់១ក្បាលហើយពិតជាគួរឲ្យសោកស្តាយណាស់៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here