មនុស្សរាប់សិបនាក់ផ្អើលរើសរ៉ែមាសនៅស្រុកព្រៃនប់

0
83

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣មិថុនានេះ មន្រ្តីក្រសួងជំរ៉ែនិងថាមពលនឹងចុះទៅពិនិត្យស្រាវជ្រាវឲ្យដឹងច្បាស់បន្ទាប់ពី
មនុស្សរាប់សិបនាក់កាលរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នាំគ្នាផ្អើើលទៅជីកយករ៉ែ ដែលពួកគាតអះអាងថាជារ៉ែមាសនៅចំណុចភ្នំមួយកន្លែង ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋដែលចូលទៅជីករករ៉ែនេះបានឲ្យដឹងថារ៉ែដែលគេសង្ស័យថាជារ៉ែមាសនេះស្ថិតនៅអូរមូុយដែលមានទឹកហូរច្រោះកាត់ដុំថ្មធំៗនាំមកដុំរ៉ែតូចៗប៉ុនមេដៃឬប៉ុនកូនដៃមានសម្បុរលឿងលាយទង់ដែងជាហេតុធ្វើឲ្យពួកគាត់នាំគ្នារាវរើសរែងយកបានខ្លះ១០ទៅ៥០គ្រាប់ដោយនឹកគិតថាវាជារ៉ែមាសដ៏មានតម្លៃ។
យ៉ាងណាក្នុងករណីនេះត្រូវបាន
លោកសរ កក្កដា អភិបាលស្រុកព្រៃនប់បានប្រាប់ឱ្យដឹងថា វាមិនមែនជារ៉ែមាសស្អីនោះទេ វាជា
ប្រភេទរ៉ែ Pyrite ដែលជាបណ្តុំសមាសធាតុដែកនិងស្ពាន់ធរ័។
លោកថានៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីជំនាញមកពីក្រសួងរ៉ែនិងថាមពលនឹងចុះមកពិនិត្យដើម្បីបញ្ជាក់ជាផ្លូវការជូនសាធារណជនជ្រាបនិងបានអំពាវនាវសូមបងប្អូនកុំយល់ច្រឡំនិងឈប់ទៅរាវរកទៀតនាំតែខាតពេលអត់ប្រយោជន៍។
ចំពោះលទ្ធផលក្រោយស្រាវជ្រាវរួចបែបណានោះ PN Asia នឹងជម្រាបពេលក្រោយ ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here