មកពីផឹកធុំក្លិនស្រាហួង សុំប្រពន្ធរួមរ័ក ប្រពន្ធមិនព្រមដុតផ្ទះឆេះម៉ដ្ឋខាននៅ

0
84

ខេត្តស្ទឹងត្រែង៖ ពិតជាប្តីគម្រក់មែនដោយគ្រាន់តែប្រពន្ធមិនឲ្យដេកជាមួយដើម្បីរួមរ័កព្រោះស្អុយស្រាហួងសោះ បែរជាមានកំហឹងពុះកញ្រ្ជោលដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋខាននៅ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនាឆ្នាំ ២០២០នៅក្នុងភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាលស្រុកសៀមប៉ាងបានឲ្យដឹងថា បុរសជាប្តីល្មោភកាមរូបនេះឈ្មោះឡត តាន់ អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅ មុនពេលកើតហេតុបុរសខាងលើផឹកស្រាស្រវឹងស្រាជោកជាំហើយពេលមកដល់ផ្ទះក៏ចូលទៅដេកជាមួយប្រពន្ធសុំរួមរ័ក តែប្រពន្ធដេញមិនឱ្យដេកក្បែរទេព្រោះតែស្រវឹងធុំក្លិនស្រាហួងទ្រាំមិនបាន។ ម្តងជាពីរដងសុំប្រពន្ធរួមរ័កមិនបានធ្វើឲ្យបុរសនេះមានកំហឹងនិងគួបផ្សំគាត់មានតណ្ហាពុះកញ្រ្ជោលមិនសម្រេចដូចបំណងផងធ្វើឲ្យមានកំហឹងក៏យកភ្លើងទៅដុតផ្ទះរបស់ខ្លួនឯងឆេះម៉ត់ខាននៅតែម្តង។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង បានឲ្យដឹងថា ផ្ទះរងការឆាបឆេះខាងលើមានទំហំ៥ម៉ែត្រគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ ជញ្ជាំងបាំងឫស្សី ក្រាលរនាបឫស្សី បានឆេះអស់ទាំងស្រុងសូម្បីតែខ្នើយមួយមិនសល់ផង តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធកូន និងជនបង្កព្រោះរត់ចេញទាន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងភូមិមិនអាចជួយសង្គ្រោះបានទេព្រោះល្បឿននៃការឆេះលឿនពេក ដោយសារផ្ទះនោះធ្វើអំពីឈើ និងឫស្សី ហើយម្យ៉ាងទៀតនគរបាលប៉ុស្តិ៍នៅឆ្ងាយពីកន្លែងកើតហេតុ។
ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បាន ឃាត់ខ្លួនជនបង្កម្នាក់នេះយកទៅកសាងសំណុំរឿងតាមនិតិវិធី៕ អូនធួក
លើ

LEAVE A REPLY

Please enter your comment!
Please enter your name here