តម្រួតថៃចាប់ឈ្មួញ៣នាក់ជួញដូរថ្នាំញៀនជាងកន្លះតោន

0
60

(ប្រទេសថៃ)៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ដែលមានទម្ងន់ជាងកន្លះតោន(៥៧០ គីឡូក្រាម)រួមជាមួយនឹងមុខសញ្ញាសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងតម្រួតថៃតាមប្រមាញ់និងឈានដល់ការចាប់ខ្លួនដើម្បីបញ្ជូនទៅកាត់ទោសតាមផ្លូវច្បាប់ខណៈដែលមុខសញ្ញានេះត្រៀមនាំថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ដឹកតាមរថយន្តនេះទៅកាន់តំបន់ដទៃទៀតដើម្បីធ្វើការចែកចាយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃដែលគេទទួលបានគឺកិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ ២០២០នៅក្នុងបរិវេណចំណតរថយន្ត របស់ស្ថានីយ៍ប្រេងឥន្ធនៈសែល ឡុំសាក់ស្ថិតក្នុងស្រុកវឌ្ឍនានិគមខេត្តឡុបបុរី ប្រទេសថៃ ដែលពេលនោះក្រុមតម្រួតថៃបានឃាត់រថយន្តទំនើបៗចំនួន២
គ្រឿងរួមជាមួយនិងមនុស្សចំនួន៣នាក់ដែលគេសង្ស័យថាអាចជាមុខសញ្ញាជួញដូរថ្នាំញៀនព្រោះនៅក្នុង

រថយន្តទាំង២គ្រឿងនោះមានការ៉ុងជាច្រើនដែលបានច្រកថ្នាំញៀនប្រភេទម៉ាទឹកកកនិងរៀបពេញក្នុងរថយន្ត។ ពេលកម្លាំងជំនាញថៃបានបើកឆែកឆេរស្រាប់តែពិនិត្យឃើញសុទ្ធសឹងជាប្រភេទថ្នាំញៀនម៉ាទឹកកកទាំងអស់ដែលមានទម្ងន់សរុបដល់ទៅ ៥៧០ គីឡូក្រាម ឯណោះ។

តម្រួតថៃបានឲ្យដឹងថាជនសង្ស័យទាំងនោះមានឈ្មោះ ១. ប៉ាត់ សុងសុខភេទប្រុសអាយុ ៣៩ ឆ្នាំ ២. ឈ្មោះ ស៊ិន ថាក់ស៊ីនភេទប្រុស

អាយុ ២៣ ឆ្នាំ និង ៣. ឈ្មោះ ព្រីឆា ភក្តីចិត្រភេទប្រុសអាយុ ៣០ឆ្នាំអ្នកទាំង ៣រស់នៅស្រុកឡុំសាក់ខេត្តភិតប៊ូន ។បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនឹងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញដើម្បីសាកសួរបន្ត រកមេខ្លោងធំដែលនៅពីក្រោយដើម្បីចាប់ខ្លួន ៕អូន ធួក

មក

LEAVE A REPLY

Please enter your comment!
Please enter your name here