ឃាតកប្រចណ្ឌចាក់សម្លាប់ប្រពន្ធ ចាប់ខ្លួនបានហើយនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0
65

កំពង់ធំ)៖សមត្ថកិច្ចតាមចាប់ឃាតកចាក់សម្លាប់ប្រពន្ធមួយកាំបិតស្លាប់ភ្លាមៗ កាលពីថ្ងៃទី២២ ខែមិថុនានៅខណ្ឌកំបូល រាជធានីភ្នំពេញនោះបានហើយ យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បុរសជាឃាតកចាក់សម្លាប់ប្រពន្ធនេះឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំជាប្តីជនរងគ្រោះឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ។

ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា អំពើឃាតកម្មនេះបានកើតឡើង នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here