នារីម្នាក់មិនដឹងរឿងអីបើកឡានធ្លាក់ទឹកបឹងទទឹង ឈ្លក់ទឹកស្លាប់

0
60

កណ្តាល  ៖  អកុសលណាស់ដែលនារីម្នាក់មិនដឹងមានរឿងអ្វី បើករថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃដែលមានទីតាំងស្ថិតនៅតាមបណ្តោផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។

នារីដែលស្លាប់មានឈ្មោះ មាន ចន្ទ វលក្ខណ៍ អាយុជាង៣០ឆ្នាំហើយអស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ចំពោះរឿងរ៉ាងនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេកំពុងស្រាវជ្រាវ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here