ផ្ទុះមីនរបួសធ្ងន់អ្នកស៊ីឈ្នួលបើកត្រាក់ម្នាក់នៅបាត់ដំបង

0
62

ខេត្តបាត់ដំបង៖បុរសម្នាក់រងរបួសធ្ងន់ធ្ងរបាក់ជើងឆ្វេង នឹងរបួសពេញខ្លួន  ខណ:ដែលបុរសខាងលើបានមកស៉ីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីស្រែឱ្យគេ បណ្ដាលឱ្យជាន់មីនតោនផ្ទុះរងរបួសនិងខូចខាតត្រាក់ទ័រស្ទើរទាំងស្រុង។

តាមមន្ត្រីនគរបាលស្រុករុក្ខគីរីបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង)ជាប្រជាពលរដ្ឋរស់នៅភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន,ខេត្តពោធិ៍សាត់បានមកស៉ីឈ្នួលភ្ជួរដីស្រែឱ្យគេនៅចំណុចកើតហេតុខាងលើ។
មុនពេលកើតហេតុគឺកាលពីថ្ងៃអាទិត្យ
ថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំ ព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ប្រជាពលរដ្ឋម្នាក់នេះបានបើកត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីស្រែឲ្យគេ ស្រាប់តែជាន់មីនប្រភេទមីនតោនបន្សល់ពីសម័យសង្រ្គាម បណ្តាលឱ្យផ្ទុះធ្វើឱ្យត្រាក់ទ័រក្រឡាប់រងរបួសអ្នកបើកបរធ្ងន់ធ្ងរតែម្តង។ 
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាម ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here