អ្នកទោសម្នាក់ស្លាប់ ១៥នាក់ទៀតមានអាការ:ធ្ងន់ដោយសារលួចលាយអាល់កុលធ្វើភេសជ្ជ:គ្រឿងស្រវឹងហូប

0
63

ខេត្តពោធិ៍សាត់៖ មណ្ឌលកែប្រែ(ម៤)ស្ថិតនៅភូមិព្រហស្បត្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មានសេចក្តីរាយការណ៍ប្រាប់ថានារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះថា មានករណីពុលអាល់កុលបណ្ដាលឲ្យទណ្ឌិត ១នាក់ស្លាប់និងចំនួន១៥នាក់កំពុងធ្វើការសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៅឡើយ។

 ក្រោយមានហេតុការណ៍នេះកើតឡើងក្រុមសមត្ថកិច្ចជំនាញមាន គ្រូពេទ្យ នគរបាលបច្ចេកទេស ការិយាល័យព្រហ្មទណ្ឌធ្ងន់និងស្រាល កម្លាំងអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថ ចុះសហការេះជាមួយមន្រ្តីមណ្ឌលកែប្រែ(ម៤) ដើម្បីពិនិត្យកន្លែងកើតហេតុជាក់ស្ដែងនៃអគារ(H2) ឃើញមានការប្រែប្រួលបាត់សភាពដើមដូចជា សម្ភារៈប្រើប្រាស់។ល។ នៅពេលនោះសមត្ថកិច្ចជំនាញមិនអាចចាប់យកនូវវត្ថុតាងគ្រប់គ្រាន់ ដើម្បីធ្វើកោសល្យវិច័យបានភ្លាមៗទេ ប៉ុន្តែប្រធានបន្ទប់(H2)ឈ្មោះ សាន បុរី ភេទប្រុស អាយុ ៤០ឆ្នាំ បំភ្លឺខ្លះៗថា ទណ្ឌិតឈ្មោះ យ៉ា រិទ្ធ ហៅខ្វក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ លួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់ដាវជាអាវុធ គំរាមយកម៉ូតូពីជនរងគ្រោះ ប្រព្រឹត្តកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ នោះបានលួចយកអាល់កុលពីមុខអគារចូលក្នុងបន្ទប់ ទៅលាយជាមួយ(កូកា.ខារ៉ាបាវ និងកាហ្វេណេសស្លេ)ធ្វើជាភេសជ្ជ:មានជាតិស្រវឹងរួចនាំគ្នាផឹក ក្នុងចន្លោះម៉ោង៥ល្ងាចទៅម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។លុះស្អែកឡើងជនរងគ្រោះមានអាការៈចុកពោះក្អួតចង្អោរអស់កំលាំង ទើបមន្រ្តីមណ្ឌលកែប្រែ(ម៤) បញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលទណ្ឌិត(យ៉ា រិទ្ធ ហៅខ្វក)បានស្លាប់ នៅក្នុងមន្ទីរពេទ្យវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃដដែល ។

 ក្នុងករណីនេះធ្វើឲ្យថ្នាក់លើមានការស្តីមន្ទោសដល់មន្រ្តីនគរបាលមណ្ឌលកែប្រែ(ម៤)ថាមានការធ្វេសប្រហែសពេកដោយសារក្រុមទណ្ឌិតមិនមែនជាមនុស្សមានសិទ្ធសេរីភាពគ្រប់គ្រាន់ឯណារឿងអីបណ្តោយឲ្យមានហេតុការណ៍បែបនេះ? ហេតុអីឲ្យអ្នកទោសលួចលាយអាល់កុលនាំគ្នាផឹកសុីដោយសេរី?។
យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តខណ:ប្រមូលបានវត្ថុតាងមួយចំនួនយកទៅពិសោធន៍៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here