គ្រាប់​មិន​ផ្ទុះ​ចំនួន​១១៥០ត្រូវ​កម្លាំង​មន្រ្តីជំនាញសុី​ម៉ាក់សហការគ្នាកម្ទេច​ចោល​

0
198

 

 

 
ខេត្តពោធិ៍សាត់៖ កម្លាំងប្រដាប់អាវុធចំរុះស្រុកវាលវែលប្រមាណជិត ២០នាក់ បានសហការគ្នាកម្ទេចកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១១៥០គ្រាប់ ដែលគ្រាប់ទាំងនេះត្រូវបានគេប្រទះឃើញនៅក្នុងព្រៃយូរ​ណាស់​មកហើយ ដោយ​គេ​សង្ស័យបន្សល់នូវតាំងពីសម័យសង្រ្គាមអាចជាការលាក់ទុកដើម្បីធ្វើចំបាំងក្នុងស្រុកនាកន្លងមក។

ពិធី​នេះ​ធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅក្នុងព្រៃត្រង់ចំណុចស្ទឹង ៧០ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងនូវតាមទូរស័ព្ទនាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលត្រូវបានកម្លាំងសហការគ្នាធ្វើការកម្ទេចខាងលើនេះ កម្លាំងប្រដាប់អាវុធស្រុកវាលវែងបានប្រទះឃើញយូរ​មកហើយ​ដែរ។​ប៉ុន្តែជុំវិញតំបន់គ្រាប់ទាំង​នោះ​ពោធិ៍ពេញទៅដោយគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតគឺ(មីន) ទើបកិច្ចការងារនេះរងចាំមន្រ្តីជំនាញជាកិច្ចសហការបានជាពន្យាពេលរហូតមកដល់ថ្ងៃនេះ។

លោក វរសេនីយ៍ទោបន្តថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនសន្ធឹកសន្ធាបនេះមានចំនួន ១១៥០គ្រាប់ មានចំនួន ៧ប្រភេទ ទី១ ប្រភេទគ្រាប់មីនចំនួន ២២៩គ្រាប់ ទី២ ក្បាលគ្រាប់ប្រភេទ ១២០mmចំនួន ២១៣គ្រាប់ ទី៣ ក្បាលគ្រាប់ប្រភេទ ៦០mmចំនួន ១៤២គ្រាប់ ទី៤ ក្បាលគ្រាប់ប្រភេទ ១០០mmចំនួន ១៣៧គ្រាប់ ទី៥ ក្បាលគ្រាប់ប្រភេទ ៨២mmចំនួន ២២៧គ្រាប់ ទី៦ ក្បាលគ្រាប់សម្រាប់បំផ្ទុះចំនួន ១២២គ្រាប់ និងទី៧ គ្រាប់ប្រភេទរ៉ូកែត PG 7 ចំនួន ៨០គ្រាប់ គ្រាប់ទាំងចំនួន ០៧ប្រភេទ សរុបទាំងអស់មានចំនួន ១១៥០គ្រាប់។

លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា គ្រាប់ទាំងនោះត្រូវបានមន្រ្តីជំនាញបានសហការគ្នា កម្ទេចចោលបានទាំងស្រុងរួចរាល់នោះហើយ និងអំពាវនាវបន្តកិច្ចសហការល្អពីប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។ប្រសិនបើ​បានជួបប្រទះនឹងកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីកន្លែងឬតំបន់នានាណានោះ សូមផ្ដល់ព័ត៌មានមកអាជ្ញាធរមានសមត្តកិច្ចណាដែលនៅជិតលោកអ្នកឲ្យអស់លទ្ធភាព ដើម្បីអាជ្ញាធរមានសមត្តកិច្ចចាត់ចែងធ្វើការទំនាក់ទំនងទៅមន្រ្តីជំនាញ ជាសវាងកើតការគ្រោះថ្នាក់ដោយយៈថាហេតុណាមួយដល់ប្រជាពលរដ្ឋយើងទាំងអស់​គ្នា៕​សិរសា​
 

 

LEAVE A REPLY

Please enter your comment!
Please enter your name here