បំបែកសំណុំរឿងស្រ្តីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងរោងចាំចម្ការ សង្ស័យមេភូមិនាំនាងទៅរួមរក្សគាំងបេះដូងរួចដុតបំបាត់ដាន

0
69

កំពង់ឆ្នាំង៖ រយៈពេល 7ថ្ងៃគត់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីរងគ្រោះនៅក្នុងរោងចាំចម្ការមួយកន្លែងនាពេលកន្លងទៅ ដោយរកឃើញមេភូមិម្នាក់ ពាក់ព័ន្ធអំពើឃាតកម្មនេះ។
ការស្រាវជ្រាវដែលឈានដល់កំណត់មុខសញ្ញា សមត្ថកិចច្ចបានឃាត់ខ្លួនជនសង្សយ័ម្នាក់នាំយកមកធ្វើការសាកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត
បន្ទាប់ពីកិច្ចប្រតិបត្តិការស្រាជ្រាវប្រើពេល៧ថ្ងៃរហូត ដល់ថ្ងៃទី២៧មិថុនា២០២០ទើបឈានដល់ការឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ ញ៉េប សុខុន ភេទប្រុសអាយុ៦៧ឆ្នាំរស់នៅភូមិក្រាំងកន្ទ្រោលឃុំពាមស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។

 តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់ជាមេភូមិឈ្មោះ ញ៉េបសុខុម ត្រូវបានគេពឹងពាក់ធ្វើជាមេបាក្នុងពិធីស៊ីស្លា កូនអ្នកភូមិពេលនោះក៍មានស្ត្រីជនរងគ្រោះឈ្មោះ ជាថន នៅចូលរួមក្នុងពិធីនោះដែរដោយចូលរួមរហូតដល់ចប់កម្មវិធី។បន្ទាប់មកស្ត្រីរង គ្រោះបានជិះម៉ូតូទៅមុននៅចំណុច ស្រែណី កន្លែងកើតហេតុម៉ោងប្រមាណជា១២និង២២នាទីយប់ បានទូរស័ព្ទណាត់ជួបគ្នានិងជនសង្ស័យខាងលើមកជួបហើយបានរួមរក្សជាមួយគ្នា ។
តាមការសារភាពរបស់ជនសង្ស័យប្រាប់ថានៅក្នុងពេលដែលរួមរក្សជាមួយគ្នានោះ ស្ត្រីជាជនរងគ្រោះមានការស្រើបស្រាលស្រាប់តែមានអាការ:ថប់ដង្ហើម បាត់បង់ស្មារតីបាត់មាត់បាត់កទៅជាខ្យល់គរ។ ពេលនោះខ្លួនបានបីស្ត្រីរងគ្រោះដាក់លើខ្ទម ចាំចម្ការហើយបានយកបន្ទះក្តារ ចាក់អង្កាមក្រាលពីក្រោមនិងបានយកគំនរអុសព្រមទាំងដាក់ពីលើសពជនរងគ្រោះហើយដុតតែម្ដង។ក្រោយធ្វើសកម្មភាពរួចខ្លួនបានជិះម៉ូគេចខ្លួនបាត់ ។

 មកដល់ពេលនេះជនដៃដល់កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការសាកសួរនិងកឯកសារបញ្ជូនបន្តទៅសាលា
ដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថាករណីឃាតកម្មលើស្ត្រីរងគ្រោះ ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង២២នាទីយប់ថ្ងៃទី21 មិថុនា 2020 កន្លងទៅនៅចំណុចរោងចាំ ចម្ការមួយកន្លែងត្រង់ចំណុចស្រែថ្មីក្នុងភូមិក្រាំងកន្ទ្រោលឃុំពាមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ធ្វើឲ្យភ្ញាក់ផ្អើលពេញភូមិរួមនឹងសមត្ថកិច្ចតាមស្រាវជ្រាវរយ:ពេល៧ថ្ងៃទើបបំបែកសំណុំរឿងបាន៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here