រលកសមុទ្រវាយពន្លិចទូកនេសាទ២គ្រឿង ក្រុមសង្រ្គោះទៅជួយ មនុស្ស៥នាក់នៅលើទូកទាំងលំបាក

0
75

ខេត្តព្រះសីហនុ៖ រលកសមុទ្រធំៗនិងមានកម្លាំងបានវាយផ្ទប់ទូកនេសាទ២គ្រឿងឲ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុង ដែលមានប្រជានេសាទ៥នាក់ជិះក្នុងនោះ តែត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោងឯណោះ។

ឧបទ្ទវហេតុនេះកើតឡើង កាលពីរសៀលថ្ងៃ២៩មិថុនា២០២០ នៅចំណុចខាងលើ បន្ទាប់ពី
រលកសមុទ្រខ្លាំងកម្ពស់ជាង១ម៉ែត្រ បានបោកបក់មកលើទូកនេសាទទាំងពីរគ្រឿង ខណៈពួកគេកំពុងធ្វការនេសាទនៅទីនោះដូចសព្វដង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទូកនេសាទទាំងពីរគ្រឿងនេះត្រូវរលកសមុទ្រ ធំៗបោកបន្តិចម្តងៗធ្វើឲ្យចូលទឹកក្នុងទូករកកល់នឹងលិច រហូតនាំទៅផ្ទប់ទៅច្រាំងផ្អៀងលិច។ក្នុងករណីនេះ ធ្វើឲ្យក្រុមសង្រ្គោះច្រើននាក់ ចេញអូប័រទៅជួយសង្គ្រោះមនុស្ស៥នាក់ជួប លំបាកខ្លាំងនិងប្រើពេលយូរដោយរលកសមុទ្របក់បោកធំៗពេក ។ តែដោយការប្រឹងប្រែង គួបផ្សំមានបទពិសោធន៍សង្រ្គោះមនុស្សតាមសមុទ្រនោះ ក្រុមសង្រ្គោះបានមានៈជួយសង្រ្គោះមនុស្សទាំង៥នាក់ និងបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែលទាល់តែបាន។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតទូកនេសាទទាំង២គ្រឿងនេះអូសគ្នាមករកច្រាំងដោយសារមានមួយគ្រឿងខូច។ ចៃដន្យពេលមកដល់ឃ្លងសមុទ្រ ក្បែរកោះថាសចំពេលមានរលកខ្លាំងធ្វើឲ្យ ទូកទាំង២គ្រឿងត្រូវរលក សមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម។ ដំណឹងនេះបានដឹងដល់ក្រុមសង្រ្គោះរបស់លោកឧកញ៉ាទៀ វិចិត្រ ក៏បញ្ជាអូប័រ និងកម្លាំងសង្រ្គោះច្រើននាក់ទៅជួយសង្រ្គោះមនុស្ស៥នាក់នាំមកដល់ច្រាំងដោយសុវត្ថិភាព ហើយលោកឧកញ៉ាថែមទាំងបានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿង ក្នុងមួយទូកចំនួនមួយលានរៀលទៀតផង។
សូមបញ្ជាក់ថា បាតុភូតធម្មជាតិនារដូវនេះត្រូវបានក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាអាជ្ញាធរតាមសមុទ្រនានាប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាប្រចាំរួចហើយដែរ៕ ជោគជ័យ

LEAVE A REPLY

Please enter your comment!
Please enter your name here