គិតខ្លីមែនគ្មានលុយទៅលោះយកម៉ូតូដែលបញ្ចាំ មិនហ៊ានចូលផ្ទះ ដាច់ចិត្តលោតពីលើភ្នំ សម្លាប់ខ្លួន

0
84

បន្ទាយមានជ័យ: បុរសម្នាក់ដោយសារគ្មានលុយទៅលោះយកម៉ូតូដែលបញ្ចាំ ហើយមិនហ៊ានចូលផ្ទះ ដាច់ចិត្តលោតពីលើភ្នំ សម្លាប់ខ្លួននៅចំណុចជើងភ្នំធំ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភ្នំធំត្បូងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

អធិការនគរបាលស្រុកមង្គលបូរីលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំងភេទប្រុស អាយុ២១ឆ្នាំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅ

បើតាមការរៀបរាប់បំភ្លឺពីឈ្មោះសឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បូរី បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦យប់ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេឥលូវគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឲ្យផុតៗ ចង់តែឡើងលើភ្នំឲ្យរន្ទះបាញ់ស្លាប់។បន្ទាប់មកក៏ដើរទៅបាត់រហូតទៅខ្លួនក៏ចូលដេក ។លុះដល់ម៉ោងប្រហែល១រំលងអធ្រាត្រខ្លួនបានលឺថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោមតែខ្លួនមិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំនៅកន្លែងនេះធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយរហូតដល់ម៉ោង០៥ព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងធំក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំបាត់ទៅហើយ។

លោកអធិការបានបញ្ជាក់ថា ឈ្មោះ រ៉ន ភារ៉ា ហៅបារាំងនេះជាមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារនិងមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ ។
ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាមៗ  សមត្ថកិច្ចបានបង្កើត គណ:កម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ និង នៅលើភ្នំគឺមានស្នាមរអិលធ្លាក់ថ្មភ្នំធ្លាក់ចុះមកក្រោមនិងមានដាច់កូនឈើលើភ្នំធា្លក់ចុះមកក្រោម។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នេះ គឺជាករណីធ្វើអត្តឃាតដោយលោតពីទីទួលខ្ពស់ធ្លាក់មកទាបបណ្ដាលឲ្យស្លាប់ ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងអំពើមនុស្សឃាតនោះឡើយ។ សាកសពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕អូន ធួក

លោក

LEAVE A REPLY

Please enter your comment!
Please enter your name here