ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹក នៅឃុំកោះចូរ៉ាម

0
93

កណ្ដាល:  មានការភ្ញាក់ផ្អើលមួយកើតឡើងនៅចំណុចព្រែកយក្ស មាត់កំពង់ទឹកទន្លេមេគង្គ ភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដោយអ្នកភូមិបានប្រទះឃើញ សពមិនស្គាល់អត្តសញ្ញាណ ម្នាក់ជាបុរស អាយុ ប្រហែល៣៥ឆ្នាំ ទៅ៤០ឆ្នាំ សក់ខ្លីសម្បូរ ស្រអែម ស្លៀកខោខ្លីយឺតកីឡាពណ៌ខៀវក្រម៉ៅ ឆ្នូតពណ៌សចំនួន៣ ស្លៀកខោទ្រនាប់ក្នុងពណ៌ ស្លែមានអក្សរSOENG PRAK និងរូបសឹង្គ មិនពាក់អាវ ។
ការប្រទះឃើញសពនេះកើតឡើងថ្ងៃទី០៣ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២រសៀល។

សាក្សីឈ្មោះ ឈួន ថន ភេទប្រុសអាយុ ៦០ឆ្នាំ មានទីលំនៅជាប់មាត់ទន្លេភូមិឃុំ កើតហេតុ បាននិយាយថាគាត់ដើរចុះទៅទន្លេដែលនៅខាងក្រោយផ្ទះខ្លួន ស្រាប់តែឃើញសាកសពមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្ដែតទឹកផ្កាប់មុខនៅក្នុងទឹកជាប់ច្រាំងទន្លេ ព្រែកយក្ស ហើយគាត់បានរាយការណ៍ជូន សមត្ថកិច្ច នគរបាលប៉ុស្តិ៍កោះចូរ៉ាម បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញពិនិត្យកន្លែងហេតុ សហករណ៍ជាមួយកម្លាំងប៉ុស្តិ៍ មេឃុំ មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យសាកសព ឃើញពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេហើយសន្និដ្ឋានថសជនរងគរោះស្លាប់ដោយសារលង់ទឹក។ ក្រោយពេលពិនិត្យរួចបានប្រគល់ឲ្យ លោកមេឃុំកោះចូរ៉ាម បញ្ចុះរក្សាទុករង់ចាំស្រាវជ្រាវសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អូន ធួក
មក

LEAVE A REPLY

Please enter your comment!
Please enter your name here