បង្រ្កាបល្បែងភ្នាល់ទឹកភ្លៀងនៅបាត់ដំបងរឹបអូសបានតែវត្ថុតាងមនុស្សគេចបាត់អស់

0
87

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ២ និង៣០ នាទីរសៀល ថ្ងៃទីី៣ ខែកក្កដា ឆ្នាំ២០២០កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដុះស្លែមួយកន្លែងនៅចំណុចក្រោយផ្សារទំនេីប ភូ ពុយ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ដោយដកហូតវត្ថុតាងមួយចំនួន។

តាមសមត្ថកិច្ច ដែលចុះបង្ក្រាបដល់ទីតាំងខាងលើនេះបានឲ្យដឹងថា ការបង្រ្កាបល្បែងភ្នាល់ទឹកភ្លៀងនេះក្រោមការដឹកនាំដោយ លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តដោយ
បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ ចុះបង្ក្រាប។

ប្រភពដដែលបានឲ្យដឹងទៀតថាកិច្ចប្រតិបត្តិការខាងលើនេះជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាង៖ សម្ភារកែច្នៃ ( ទ ទឹកភ្លៀងមួយឈុត), វិទ្យុទាក់ទង ចំនួន ០៦ គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន ០៣គ្រឿង និងម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង ។

ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយមនុស្សមួយចំនួនដឹងខ្លួនមុនរត់គេចអស់និង ដោយសារការលេងនេះមិនមានការស៊ីសងលុយជាក់ស្តែងនៅនឹងកន្លែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំ ឬដាក់ទោសជាក់ស្តែងបានទេ។

យ៉ាងណាកម្លាំងចម្រុះបានប្រមូលវត្ថុតាងយកមករក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំការស្រាវជ្រាវរកមេខ្លោងធំបន្តទៀត៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here