ជនជាតិអាល្លឺម៉ង់អារដៃខ្លួនឯងធ្វើតេស្តក្រែងមានសារធាតុញៀន ការពិតសរសៃប្រសាទសោះ

បាត់ដំបងៈលោកវរសេនីយ៏ត្រីប៉ាងហៀង អធិការក្រុងបាត់បងបានឲ្យដឹងថា
នៅថ្ងៃទី31-01-2017 មានជនបរទេសឈ្មោះRals .GERHARD .DEUTSCH ភេទប្រុស អាយុ41ឆ្នំា(ជនជាតិអាឡឺមង់)បានចេញពីប្រទេសថែ មកស្នាក់នៅផ្ទះសំណាក់សង្កែថ្មីបន្ទប់លេខ233ជានទី2 ស្ថិតក្នុងក្រុមទី42 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់រយៈពេលពេល3ថ្ងៃមកហេីយ។

លុះដល់ថ្ងៃទី02-02-2017វេលាម៉ោង18″15នាទី ជនបរទេសខាងលេីនេះបានសម្ងំក្នុង បន្ទប់តែម្នាក់ឯងហេីយបានយកផ្លែឡាមមកអារលេីកំភួនដៃទាំងសង្ខាងខ្លួនឯង ដោយឈាមប្រឡាក់បន្ទប់ដេក តែរបួសមិនធ្ងន់ធ្ងរ និងមិនបណ្ដាលឲ្យ គ្រោះថ្នាក់ដល់អាយុ ជិវិតឡើយ ។

ពេលទទួលរបាយការន៍នេះកម្លាំង អធិការដ្ឋាននគរបាលក្រុងបាត់ដំបងសហការជាមួយ កម្លាំងបង្ការបង្រ្កាបខេត្តបាត់ដំបង បញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។
បន្ទាប់ពីធ្វេីការសង្គ្រោះរួច ការិយាល័យប្រឆាំងបទល្មេីសគ្រឿនញៀនបានធ្វេីតេស្ត​ពិនិត្យទឹកនោម ដេីម្បីរកសារធាតុញៀន តែរកឃើញពំុមានពាក់ពន្ធ័នឹងប្រេីប្រាស់សារធាតុញៀននោះទេការពិតគឺដោយសារគាត់ សរសៃប្រសាទ របស់គាត់មិនប្រក្រតីហេីយលេបថ្នំារំងាប់អារម្មណ៍ជាប្រចាំ៕ សម្បត្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *