ក្រុមចិន៦នាក់អុកឡុកកណ្តាលក្រុងភ្នំពេញ សមត្ថកិច្ចទើបចាត់ការ

0
85

ក្រុមចិន៦នាក់អុកឡុកកណ្តាលក្រុងភ្នំពេញ សមត្ថកិច្ចទើបចាត់កា
ភ្នំពេញ ៖ រឿងជនជាតិចិន៦នាក់អុកឡុកក្នុងហាងផឹកស៊ីមួយកន្លែងកាលពី​ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ យីហោគូ​ស៊ាំ​ង​យៀន ស្ថិត​នៅផ្ទះ​លេខ​៣៥៤ ផ្លូវ​ព្រះ​មុនី​វង្ស ភូមិ​២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ រាប់ម៉ោងរហូតអ្នកកាសែតថតរូបបានក្រុមចិនទាំងនោះទាត់ធាក់លើកតុផ្តួលបែកចានឆ្នាំងទាំងកំរោលមិនចាញ់អ្នកលេងក្រុងម៉ាកាវហើយដើរចេញពីហាងគេចខ្លួនធ្វើព្រងើយ ទើបសមត្ថកិច្ចមូលដ្ឋានមកដល់។
រឿងនេះត្រូវបានអ្នករត់តុក្នុងហាងនេះអះអាងថាជនជាតិចិនចំនួន០៦នាក់ បាន​ចូល​មក​ហូប​ចុក​ផឹកស្រា​ស្រវឹង​ជោកជាំ​ក៏​មាន​ទំនាស់​ពាក្យ​សម្តីជាមួយភ្ញៀវខ្មែរដែលអង្គុយក្បែរនោះរួចភាគីខ្មែរចេញទៅបាត់ធ្វើអោយ ជនជាតិចិនទាំង៦នាក់ខឹងសម្បារយ៉ាងខ្លាំងក៏បង្កហិង្សាទាត់ធាក់លើកតុផ្តួលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ​របស់​ម្ចាស់​ហាង​មួយ​ចំនួន ។
ខណ:កើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ​បានឃើញ​ព្រឹត្តិការណ៍​នោះ​ក៏​បាន​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខណៈនោះ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ជនជាតិ​ចិន​ទាំង​០៦​នាក់​នោះ​បាន​ចាក​ចេញពី​ទីតាំង​កើតហេតុ​នោះ​ហើយគឺឃាត់បានតែ៣នាក់យកមកសាកសួរ រីឯ​ម្ចាស់​ហាង​បាន​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់​ហាង​សា​ជា​ថ្មី ។ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​យល់​ឃើញ​ថា ជនជាតិ​ចិន​ទាំង​០៦​នាក់​នោះ​គឺជា​ភ្ញៀវ​ប្រចាំ​ហាង​ខាងលើ ម្ចាស់​ហាង​បាន​សម្របសម្រួល​ស្នើ​សុំ​សមត្ថកិច្ច​មិន​ឲ្យ​ធ្វើ​កំណត់ហេតុ និង​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះ​ទេ ។
យ៉ាងណាបច្ចុប្បន្ន កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ប្រមែប្រមូល​ព័ត៌មាន វត្ថុ​តាង និង​កនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here