នាងផ្តាច់ស្នេហ៍ មានតែបង្ហោះរូបកាយអាក្រាត គំនិតឆ្លាត តែចំណេះជិះកឯង ជាប់ខ្នោះប៉ូលិស

0
114

ខេត្តកណ្ដាល៖ បុរសម្នាក់ព្រោះតែមានគំនិតខ្លៅ ខឹងសង្សារបែកចិត្តមានគូថ្មី មិនគួរអីយករូបវីដេអូដែលធ្លាប់រួមមេត្រីជាមួយគ្នាមកបង្ហោះក្នុងហ្វេសប៊ុកគំរាមនាងនោះឡើយ។ ប៉ុន្តែទង្វើបែបនេះត្រូវនគរបាលចាប់ដាក់ខ្នោះទាល់តែបាន។

មន្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថាករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។បុរសរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍របស់ខ្លួនដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់ពីអតីតកាល ទៅបង្ហោះចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ ព្រោះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហាពីខ្លួន។

ប្រភពដដឺលបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

ក្រោយឃាត់ខ្លួនបុរសនេះសមត្ថកិច្ចរឹបអូសវត្ថុតាងមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
ប្រភពដដែលបន្តថា កន្លងមក​នារីរងគ្រោះ និងជនសង្ស័យ​បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហាជាមួយគ្នាយ៉ាងស៊ីជម្រៅ។ លុះមកដល់ថ្ងៃទី ១៦ ខែកុម្ភៈ​ឆ្នាំ២០២០វេលាម៉ោង១០ព្រឹក នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់
ម្តុំផ្សារដើម.គ(មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពរបស់ខ្លួន​ និងនារីរងគ្រោះក្នុងកាយអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។លុះបានជាង២ខែក្រោយមកជនសង្ស័យបានប្រើពាក្យសម្តីមាក់ងាយដល់នារីរងគ្រោះ ទើបនាងព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាក់ខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះចោលទៅ។ ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍មក ពេលណាមកជនសង្ស័យ បានឆាតរូបអាក្រាតកាយរបស់នារីរងគ្រោះនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារីរងគ្រោះនិងមិត្តភក្តិមួយចំនួនផ្សេងទៀតឲ្យគេដឹង ព្រមទាំងប្រើពាក្យប្រមាថមើលងាយទៅលើនារីរងគ្រោះទៀតផង។ លុះបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន នាងក៏ដាក់ពាក្យបណ្ដឹង ប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចបានសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែនព្រោះខឹងសង្សារផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួនទៅរកអ្នកថ្មី៕
(បំណងល្អកម្ពុជាខ្ញុំ÷កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តសហាយថាល្អគ្រប់១០)

LEAVE A REPLY

Please enter your comment!
Please enter your name here