ពស់ពភ្លាក់ចឹកនារីម្នាក់ធ្វើឲ្យពិសជ្រាបស្ទើររលួយស្មា

0
119

ពស់ពភ្លាក់ចឹកនារីម្នាក់ធ្វើឲ្យពិសជ្រាបស្ទើររលួយស្មា
ខេត្ត​កែប​៖​ ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ ចរិយា​ អាយុ១៦ឆ្នាំរស់ក្នុងជីវភាពគ្រួសារក្រីក្រ ​ក្នុងក្រុងកែបខេត្តកែប ត្រូវសត្វពស់មាន​ពិសហក់ពីលើដើមឈើចឹក(ពស់ពភ្លាក់)ខណ:នាងកំពុងជ្រក ក្រោមដើមឈើកាលពីថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២០​

ហើយត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានី​ភ្នំពេញ​ ។

អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុនាងបានយកកន្ទេល ទៅក្រាល​នៅក្រោមដើមឆត្រដើម្បីរង់ចាំ ភ្ញៀវចូលមកអង្គុយលេងនឹងបានកម្រៃខ្លះព្រោះជាកន្លែងទេសចរ តែខណៈនាងកំពុងអង្គុយនៅក្រោមដើមឈើមួយនោះ​ ស្រាប់តែត្រូវពស់ពព្លាក់មួយក្បាលហក់ពីលើដើមឆត្រមកចឹកចំស្មាខាងឆ្វេងរបស់នាងបណ្ដាលឲ្យនាងរបួសនិងពិសជ្រាបស្ទើរលួយស្មា។

បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលាដើម្បីជួយសង្គ្រោះហើយមកទល់នឹងពេលនេះក្រុមគ្រូពេទ្យក៏មិនទាន់វាយតម្លៃថាយ៉ាងណានោះទេ ព្រោះកំពុងធ្វើការតាមដានជំងឺនៅឡើយ៕​

បំណងល្អពីកម្ពុជាខ្ញុំ÷បើសត្វសិរពិសខាំឬចឹកសូមប្រញាប់នាំទៅកាន់មន្ទីរពេទ្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here