ខ្យល់ ភ្លៀងខ្លាំង ប៉ើងដំបូល រោងសិប្បកម្មពូក ខ្នើយ ត្រូវផ្ទះប្រជាពលរដ្ឋ ខាតបង់មិនតិចជាង១ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅវេលាម៉ោង៧និង ៥០ នាទីយប់ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខណៈមានភ្លៀងនិងខ្យល់យ៉ាងខ្លាំង បានធ្វើឲ្យដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក នៅអតីតរោងចក្រ៥ជាន់ មួយផ្ទាំងធំ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានបណ្តោយ៤០ម៉ែត្រ និងទទឹងជាង១០ម៉ែត្រ បានបាក់និងបើិុងទៅលើផ្ទះប្រជាពលរដ្ជាពិសេសលើផ្ទះមេភូមិទួលរការ បណ្តាលឲ្យរងការខូចខាត ខ្ទង់មឺិនដុល្លារ ។

លោកចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា នៅយប់មិញ ម៉ោងជាង ៨ នៅពេលមានភ្លៀងខ្យល់ធ្លាក់ខ្លាំង ស្រាប់តែដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូក បានដាច់ហើយបើុងទៅប៉ះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ក្នុងនោះ មានទាំងផ្ទះមេភូមិទួលរការទៀត ដែលគ្រាន់តែផ្ទះមេភូមិខូចខាត ជាង១ម៉ឺនដុល្លារ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕ អូន ធួក

%e1%9e%94%e1%9f%89%e1%9e%be%e1%9e%84%e1%9e%8a%e1%9f%86%e1%9e%94%e1%9e%bc%e1%9e%9b%e1%9f%a1%e1%9f%a1

 

 

Leave a Reply

Your email address will not be published. Required fields are marked *