0
57

ចោរលួចក្របីចិត្តសឿងមែន ដឹងថាសមត្ថកិច្ចដេញតាមចាប់ខ្លួនដុតឡានចោលរួចគេចបាត់
ខេត្តក្រចេះ៖  ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី បានបង្ក្រាបបានរថយន្តដឹកក្របី ១គ្រឿង និងសត្វក្របីចំនួន ០៤ក្បាលជាប់ពាក់ព័ន្ធនឹងករណីលួច។
មន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ក៏បានដឹកនាំបញ្ជាកងកម្លាំងចុះល្បាតចុះត្រួតពិនិត្យឃ្លាំមើល នៅចំណុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ។ លុះដល់ម៉ោងប្រមាណជា ៣និង៥៥នាទី រសៀលថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថស្រុកបានប្រទះឃើញ រថយន្តកូរ៉េ ធុន១តោនកន្លះ ក្បាលពណ៌ខៀវ គ្មានស្លាកលេខ បើកក្នុងល្បឿនលឿនខុសប្រក្រតី បានហៅអោយឈប់ដេីម្បីត្រួតពិនិត្យ តែរថយន្តមិនបានឈប់ក៏បានបើករត់។រហូតដល់ចំណុចភូមិក្រសាំង ឃំុថ្មី ស្រុកចិត្របុរី ស្រាប់តែជនសង្ស័យបានចុះពីក្នុងរថយន្តរួច ធ្វើសកម្មភាពដុតក្បាលរថយន្ត (កាប៊ីន) បន្ទាប់មកក៏រត់គេចខ្លួនចូលក្នុងព្រៃបាត់ ដោយបន្សល់ទុករថយន្ត និងសត្វក្របីចំនួន ០៤ក្បាល នៅកន្លែងកើតហេតុ។

ចំណែករថយន្ត និងក្របីចំនួន ០៤ក្បាល ត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី នឹងកំពុងបន្តនីតិវិធី ដើម្បីប្រគល់សត្វក្របីជូនម្ចាស់ដើមវិញនិងកំពុងតាមចាប់ខ្លួនជនសង្ស័យជាបន្តទៀត៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here