ដុតកម្ទេចចោលសង្វៀនជល់មាន់ បៀ អាប៉ោង ឯមនុស្សរត់បាត់អស់

0
56

ខេត្តក្រចេះ ៖សង្វៀនបញ្ជល់មាន់និងល្បែងបៀ អាប៉ោងគ្រប់ប្រភេទមួយកន្លែងដែលលេងយូរឆ្នាំមកហើយនោះត្រូវបាន កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដារនិងប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះបង្រ្កាបប្រមូលឧបករណ៍និងវត្ថុតាងមួយចំនួនដុតកម្ទេចចោលនៅនៅនឹងកន្លែង ខណ:អ្នកញៀនល្បែងទាំងនោះនាំគ្នារត់គេចបាត់អស់។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១២និង១៥នាទី
រសៀលថ្ងៃទី០៥ ​ខែកក្កដា ឆ្នាំ២០២០នៅត្រង់ចំណុច ក្នុងព្រៃក្រោយភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងចម្រុះចុះទៅដល់ទីតាំងខាងលើអ្នកប្រព្រឹត្តល្បែងរាប់សិបនាក់នាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយដោយបន្សល់ទុកនៅតែវត្ថុតាង​រួមមាន៖
ម៉ូតូចំនួន០១គ្រឿង(សណ្ដោងរ៉ឺម៉ក)កញ្ចក់សម្រាប់ឆ្លុះមុខអ្នកឈ្នះចាញ់មួយផ្ទាំងអង្ក្រុតសម្រាប់ក្រុងមាន់ជល់សំណព្វចិត្តចំនួន២១កៅអីជ័រសម្រាប់អ្នកទស្សនានិងអ្នកភ្នាល់ចំនួន៦៣តុចំនួន០២កង្ហារបក់ចំនួន០៤និង.ខ្សែភ្លើងចំនួន១៥០ម៉ែត្រទៀតផង។

ក្រោយមកកម្លាំងជំនាញបានយកវត្ថុតាងខាងលើបានមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ។ ចំណែក ទីតាំងសង្វៀននិងតង់ប្រក់ដំបូល សមត្ថកិច្ចបាន រុះរេីដុតបំផ្លាញចោលនៅនឹងកន្លែង៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here