ក្រោយមន្រ្តីជំនាញវាស់វែងសំណង់សង់លើផ្លូវសាធារណ: តារាចម្រៀងព្រាប សុវត្តិ ទទួលស្គាល់កំហុស

0
87

ភ្នំពេញ៖ ក្រោយកម្លាំងមន្ទីរសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ បានចុះធ្វើការត្រួត ពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់ តារាចម្រៀងលោក ព្រាប សុវត្ថិ នៅព្រឹកថ្ងៃច័ន្ទទី 6 ខែកក្កដាឆ្នាំ 2020នេះទើបដឹងថា សំណង់ផ្ទះរបស់លោកព្រាបសុវត្ថិពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន។ក្នុងព្រឹកនេះមន្រ្តីជំនាញបង្ហាញភស្តុតាងក្នុងការវាស់វែងរួចលោកព្រាបសុវត្ថិបានទទួលស្គាល់ថាសំណង់របស់លោកពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន។ លោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះការ វាស់វែងរបស់មន្ទីសូរិយោដីផងដែរ។
គួររំលឹកផងដែរថា ទីលំនៅរបស់តារាចំរៀងលោកព្រាប សុវត្ថិដែលមានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើអោយផ្លូវរួមតូច និងបានធ្វើរោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក និងធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើជាច្រើនគ្រួសារកើតក្តីមិនសុខចិត្តក៏បានប្ដឹងទៅអាជ្ញាធរដែនដី។ ក្នុងទំនាស់រវាងតារាចម្រៀងលោកព្រាបសុវត្ថិ និងប្រជាពលរដ្ឋទាំងនោេះបានអូសបន្លាយយូរថ្ងៃធ្វើឲ្យអ្នកសារព័ត៌មានចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ញាប់ដៃញាប់ជើង ចុះមកមូលដ្ឋាននឹងបើកការប្រជុំជា មួយប្រជាលរដ្ឋរួមទាំងលោក ព្រាប សុវត្តិ ដើម្បីរកដំណោះស្រាយយូរថ្ងៃទើបរកឃើញការពិតក្នុងព្រឹកថ្ងៃទី៦ខែ កក្កដា នេះនិងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះស្ងប់ចិត្ត៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here