បណ្តោយឲ្យក្មេងអាយុ១៥ខែដើរលើផែតែម្នាក់ឯងធ្លាក់ទឹកសមុទ្រស្លាប់

0
92

ខេត្តព្រះសីហនុ៖គួរឲ្យខ្លោចផ្សារណាស់ដែលក្មេងស្រីអាយុជាងមួយខួបម្នាក់បានធ្លាក់ពីលើផែលង់ទឹកសមុទ្រស្លាប់កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ( សាកសព) ឈ្មោះ អាន ភួង ភេទស្រី អាយុ ១៥ខែ មានឪពុកឈ្មោះ កាក់ អាន អាយុ២៨ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ ភន ភុំ អាយុ ៣៣ឆ្នាំ មុខរបរមេផ្ទះ។ មុនពេលកើតហេតុក្មេងស្រីរងគ្រោះដើរបានឡើងទៅលើផែតែម្នាក់ឯងដោយមិនមានមនុស្សចាស់នៅជិត បណ្តាលឲ្យធ្លាក់ទឹក ហើយភ្លាមៗមានការជួយសង្គ្រោះពីគ្រូពេទ្យដែរ ប៉ុន្តែមិនអាចជួយបានក៏ស្លាប់ទៅ ៕សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here