អជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំស្តីពីការលក់សាច់ជ្រូកមានតំលៃខុសគ្នារវាងខេត្តកំពង់ចាមនិងខេត្តកំពង់ធំ

0
191

 

 

 

 

 

ខេត្តកំពង់ចាម៖ បន្ទាប់ពីមានប្រជាពលរដ្ឋក៏ដូចជាម្ចាស់អាជីវកម្មសត្តឃាតសំណូមពរដល់សារពត៌មានក្នុងស្រុកអោយជួយផ្សព្វផ្សាយអំពីតំលៃសាច់ជ្រូកលក់នៅលើទីផ្សាក្នុងស្រុកចំការលើខេត្តកំពង់ចាមនិងទីផ្សារក្នុងស្រុកបារាយណ៏ខេត្តកំពង់ធំមានលក្ខណះខុសស្រឡះពីគ្នានោះ កាលពីព្រឹកថ្ងៃទី២ ខែគម្ភះ ឆ្នាំ២០១៧ កិច្ចប្រជុំបិទទ្វាមួយបានធ្វើរឡើងដើម្បីរកដំណោះស្រាយអំពីភាពមិនប្រកតីទាំងនេះនិងក្រោមវត្តមានរបស់លោក អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្តកំពង់ចាម ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់ពីសំណាក់អស់លោកដែលពាក់ពន្ធ័នៅក្នុងកិច្ចប្រជំុនេះទេ តែប្រភពបានបង្ហើបថា អស់លោកក្នុងកិច្ចប្រជំុទាំងនោះហាក់ដូចជាស្រះុស្រួលគ្នាដាក់កំហុសទៅលើអ្នកសារពត៍មានថាជាអ្នកផ្សាយពត៍មានមិនពិតទៅវិញ។Sic។
សូមបញ្ជាក់ថា តំលៃសាច់ជ្រូកនៅស្រុកចំការលើមានតំលៃ១៦០០០រៀលក្នុង១គីឡូសំរាប់សាច់លាយខ្លាញ់និង១៨០០០រៀលក្នុង១គីឡូសំរាប់សាច់សុទ្ធ។ ចំណែកឯនៅក្នុងទីផ្សាក្នុងស្រុកបារាយណ៏ខេត្តកំពង់ធំសាច់លាយខ្លាញ់ ១២០០០រៀលក្នុង១គីឡូ ហើយសាច់សុទ្ធមានតំលៃតែ១៤០០០រៀលក្នុង១គីឡូតែប៉ុណ្ណោះ ។
ទាក់ទងនិងករណីនេះដែរកន្លងមកយោងតាមការស្រាវជ្រាវពីមន្ទីរកសិកម្មខេត្តកំពង់ចាមបានអោយដឹងថា ការលក់សាច់ជ្រូកមានតំលៃខុសគ្នានេះអាស្រ័យដោយស្រុកចំការលើអាជីវករពិឃាតសត្វមានលក្ខណះដាក់វេន(១សប្តាហ៍៤នាក់ក្នុងចំណោមអាជីវករ១២នាក់ ហើយកាប់ម្តងពី២_៣ក្បាលក្នុង១ថ្ងៃ អាជីវករពិឃាតសត្វត្រូវបង់ថ្លៃទឹកភ្លើងដោយខ្លួនឯង។ចំនុចសំខាន់បំផុតដែលអាជីវករកាប់ជ្រូកក្នុងស្រុកចំការលើមិនអាចលក់តំលៃទាបស្មើរនិងស្រុកបារាយណ៏ខេត្តកំពង់ធំបាននោះគឺអ្នកកាប់ជ្រូកលក់ត្រូវបង់ផ្តាច់ទៅអោយម្ចាស់ភាស៊ីផ្សារនិមួយៗ១៧០០០ម៉ឺនដុល្លាក្នុង១ឆ្នាំក្រៅពីនោះអ្នកកាប់ជ្រូកត្រូវបង់អោយពេទ្យសត្វក្នុង១ឈ្មោះ២០ដុល្លាក្នុង១ខែ បង់ពន្ធបា៉តង់ប្រចាំខែក្នុង១ខែជាង៦ម៉ឺនរៀលនិងពន្ធប្រចាំឆ្នាំជាង៩ម៉ឺនរៀលក្នុង១ឆ្នាំផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែបើទោះបីមានការចូលរួមពីស្ថាប័នពាក់ព័ន្ធគឺអភិបាលរងស្រុកចំការលើប្រធានមន្ទីរកសិកម្មខេត្តនិងមន្រ្តីជំនាញពេទ្យសត្វមន្រ្តីសាលាខេត្តជាច្រើនរូបរួមទាំងម្ចាស់វិនិយោគសត្តឃាតស្រុកចំការលើផងនោះ ប៉ុន្តែគួរអោយសោកស្តាយដោយ មិនអនុញ្ញាតិអោយក្រុមអ្នកសារពត៌មានចូលទៅយកពត៌មាននោះទេហាក់មានអាកំបាំងអ្វីមួយនិងត្បិតត្បៀតមិនទូលាយចំពោះក្រុមអ្នកបញ្ជូនសារទៅមហាជនទាំងនេះមិនដូចជាប្រទេសប្រជាធិប្បតេយ្យដ៏ទៃទៀត៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here