កូនប្រសាចិត្តភ្លើងច្នៃគ្រាប់បែកគប់ចូលផ្ទះឪពុកម្តាយក្មេកតែព្រះមិនជួយរបួសកូនប្រុសនិងខ្លួនឯង

0
133

ខេត្ត​ក្រចេះ ៖ កូនប្រសាឈាមក្តៅម្នាក់បានកែច្នៃ​គ្រាប់បែក​បោកចូលផ្ទះឪពុកម្តាយក្មេកប៉ុនប៉ងសម្លាប់និងដុតកម្ទេចផ្ទះចោលដោយសារទំនាស់មួយ តែដោយគុណបុណ្យព្រះមិនជួយបានភ្លាត់ស្នៀតផ្ទុះរលាកកូនប្រុសនិងរលាលខ្លួនឯងទៅវិញ។ទីបំផុតកូនប្រសាចិត្តអប្រិយរូបនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនទាល់តែបាន។

ហេតុការណ៍នេះកើតឡើងនៅ​ចំណុច​ដីស្រែ​ចំការ​ប្រ​វ៉ា មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ប្រហែល​១០​គីឡូម៉ែត្រ វេលា​ម៉ោង​១៣រសៀលថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុងភូមិចង្ហប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ ធា ធី ភេទ​ប្រុស អាអាយុ៤២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិកើតហេតុខាងលើ បាន​យក​គ្រាប់បែក​កែច្នៃ​ចំនួន​០៣​គ្រាប់ និង​សាំង​ចំនួន​០៣​ដប ក្នុង​គោលបំណង​យកទៅ​គប់​ចូល​ផ្ទះ​ឪពុក​និង​ម្តាយក្មេក​របស់ខ្លួន ព្រោះខឹងនិងមានទំនាស់គ្នានាពេលកនលងមក។ លុះពេលបានដុតគ្រាប់បែកច្នៃ១គ្រាប់ បំណងគប់ចូលផ្ទះឪពុកម្តាយក្មេកខុសបច្ចេកទេស ក៏​ផ្ទុះ​ត្រូវរបួស​ដៃស្តាំ​ខ្លួនឯង និង​ត្រូវ​ឆេះ​រោល​លើ​កូនប្រុស​ខ្លួនឯង​ម្នាក់ទៀត របួសធ្ងនគួរសម។

​បន្ទាប់ពី​ទ​ទូល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធា ធី បបាននៅបាននៅវេលាម៉ោង៣រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ។​
​បន្ទាប់មក ជនសង្ស័យ និង​កូន​ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរ​ព​ទ្យ​បង្អែក​ខេត្ត​និងកំពុងចាត់ការតាមនីតិវិធី៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here