រន្ទះមិនប្រណីប្រល័យថៅកែដីឡូតិ៍និងឡានដឹកដីពីរនាក់ពេលចុះមកមើលគេវាស់វែងដីឡូត៍

0
68

ខេត្តបន្ទាយមានជ័យ: រន្ទះពិតជាមិនប្រណីតាមប្រល័យជីវិតបុរសពីរនាក់ដែលគេដឹងថាជាថៅកែដីឡូតិ៍និងជាថៅកែឡានដឹកដីខណៈកំពុងចុះមើលក្រុមការងារវាស់វែងរៀបចំដីឡូតិ៍នៅក្នុងការដ្ឋានដីឡូត៍របស់ខ្លួនមួយកន្លែងពេលមេឃកំពុងភ្លៀង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០នៅចំណុចភូមិថ្មីសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមសមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះទី១- សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងទី២ -ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។អ្នកទាំងពីរមានមុខរបរជាអ្នកពុះដីឡូតិ៍លក់និងជាថៅកែរថយន្តដឹកដីផងដែរ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យនៅគេហដ្ឋានរៀងខ្លួនដោយក្តីសង្វេគបំផុត៕

សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here