មានទៀតហើយ! ដីត្រូវប៉ាន់ធ្វើរបងបិទផ្លូវលែងឲ្យប្រជាពលរដ្ឋឆ្លងកាត

0
131

សៀមរាប៖យោងតាមគណនីហ្វេសប៊ុកមួយ​ ឈ្មោះ​ “Run Sreyneat”​ បានអំពាវនាវដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ការិយាល័យសុរិយោដីក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបថា សូមមេត្តាជួយដោះស្រាយពីបញ្ហាបុគ្គលម្នាក់បានធ្វើរបងបិទផ្លូវ មិនឲ្យប្រជាពលរដ្ឋចេញចូល រយៈពេលមួយអាទិត្យជាងហើយ សូមជួយដល់ប្រជាជនផង ។

នេះបើតាមប្រជាពលរដ្ឋ​ បានរាយការណ៍នៅថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២០​ នេះ​ ថា​ មានការធ្វេីរបងបិទផ្លូវសាធារណៈ​ ថ្មីមួយករណីទៀតហេីយ​ នៅចំណុចភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្នុងហ្វេសប៊ុកនេះមិនបានរាយការណ៍ឲ្យដឹងថាបុគ្គលធ្វើរបងបិទផ្លូវនេះជានរណា មានបុណ្យសក្តិប៉ុនណា និងអាងអំណាចបែបណាទេ សូមលោកអភិបាលខេត្តសៀមរាបជួយមើលផង ព្រោះប្រជាពលរដ្ឋក្នុងភូមិខាងលើអត់ផ្លូវដើរជិតមួយអាទិត្យមកហើយ។
ក្នុងករណីនេះ ភ្នាក់ងារកាសែតកម្ពុជាខ្ញុំ (mcn.news)មិនអាចសុំការបញ្ជាក់រកមូលហេតុពីរដ្ឋអំណាចមូលដ្ឋានបានទេកាលពីម្សិលមិញដោយគ្មានលេខទូរស័ព្ទ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here