តូច​ចិត្ត​នឹង​ខ្លួន​មាន​ជំងឺ​មហារីក​ប្រចាំ​កាយ​ចង​ក​សម្លាប់​កុំ​ឲ្យ​ក្រុម​គ្រួសារ​មិន​ពិបាកចិត្ត​

 

 

 
ខេត្តកណ្ដាល​៖​ ស្ត្រី​ម្នាក់​ចេះ​តែ​អង្គុយ​ស្រងេះស្រងោច​តូច​ចិត្ត​នឹង​ខ្លួន​ឯង​មាន​ជំងឺ​មហារីក​ប្រចាំ​កាយ​ពិបាក​ដល់​ក្រុម​គ្រួសារ​មើល​ថែ​រក្សា​សម្រេចចិត្ត​ចង​ក​សម្លាប់​ដោយ​បន្សល់​អោយ​សាច់ញាតិ​ធ្វើ​បុណ្យ​។ហេតុ​ការណ៍​ប្រទះឃើញ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦:១០នាទី​ព្រឹក​ថ្ងៃ​ទី​៣ខែ​កុម្ភះឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិពោធិក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ដក់​ ស្រីកាន​ ភេទស្រីអាយុ​ ៥២ឆ្នាំ​ រស់​នៅភូមិពោធិក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាងខេត្តកណ្តាល។
តាម​ប្រភពព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​សាច់ញាតិ​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅយប់​ ថ្ងៃទី០២​ខែ​កុម្ភះឆ្នាំ​២០១៧​ វេលាម៉ោងប្រហែល០៨និង៣០នាទីយប់​ ជនរងគ្រោះ​បានដេកនៅរោងខាងមុខផ្ទះ​ដូចធម្មតា។​ចំណែក​ ឯក្រុមគ្រួសារបានចូលដេកក្នុងផ្ទះរហូតដល់ម៉ោង​ ០៦និង១០នាទីព្រឹកទើបក្រុមគ្រួសារ​ បើកទ្វាផ្ទះចេញមកខាងក្រៅស្រាប់តែឃើញ​ ជនរងគ្រោះ​ ចងកនិងក្រម៉ា​ ជាមួយនិងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។
សូម​បញ្ជាក់​៖​ ជនរងគ្រោះ​ គាត់មានជំងឺមហារីក​ ប្រចាំកាយ​ រយះពេលបីឆ្នាំមកហើយ។
ក្រោយពីជំនាញបញ្ចេកទេស​ វិទ្យាសាស្ត្រស្រុក​ និងនគរ​បាល​ប៉ុស្តិ៍ពិនិត្យសាកសពរួចឃើញថាពិតជាស្លាប់ដោយសាចងករពិតប្រាកដមែន។
បន្ទាប់ពីពិនិត្យរួចសាក​សព​ជន​រងគ្រោះ​ត្រូវ​បានកម្លាំង​ប្រគល់សពអោយទៅក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *