ជនរងគ្រោះមានសតិមិនប្រក្រតីតខ្សែភ្លើងលេងបណ្ដាលឲ្យឆាបឆេះស្លាប់ក្នុងភ្នក់ភ្លើង

0
61

ខេត្តបាត់ដំបង: គួរឲ្យខ្លោចផ្សារណាស់ខណ:មាន បុរសវ័យជាង ៣០ ឆ្នាំម្នាក់ដែលមានសតិមិនប្រក្រតី ត្រូវម្ដាយឲ្យនៅចាំផ្ទះម្នាក់ឯងហើយបុរសនេះទំនងបានយកខ្សែភ្លើងមក.តលេងបណ្ដាលឱ្យទុស្សេឆេះផ្ទះនិងស្លាប់ខ្លួនឯងក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង ៣និង ៤៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៧ខែកក្កដាឆ្នាំ ២០២០ នៅចំណុចក្រុមទី២២ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្រ្តីនគរបាលស្រុកថ្មគោលបានឲ្យដឹងថាម្ចាស់មាន ឈ្មោះ ឆម វឿត ភេទស្រី អាយុ ៦៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។រីឯកូនប្រុសបង្កើតដែលស្លាប់ក្នុងភ្នក់ភ្លើងឈ្មោះ ទុយ សុភឿន អាយុ ៣២ឆ្នាំ មានសតិមិនប្រក្រតីហើយត្រូវម្ដាយឲ្យនៅក្នុងផ្ទះម្នាក់ឯង យូរឆ្នាំមកហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះដែលជាម្តាយជនរងគ្រោះដែលស្លាប់នោះបានឲ្យកូនប្រុសនៅក្នុងផ្ទះម្នាក់ឯងដោយ បានបិទទ្វារបន្ទប់ចាក់គន្លឹះសោពីក្នុង និងយកទូខោអាវមកខ្ទប់បិទទ្វារបន្ទប់មិនឲ្យចេញមកក្រៅ ។ មុនពេលកើតហេតុមានអ្នកជិតខាងដើរកាត់ផ្ទះនេះឃើញតាមបន្លោះបង្អួចឃើញជនរងគ្រោះមានសតិមិនប្រក្រតី កំពុងតខ្សែភ្លើងបិទបើកៗចុះឡើងៗ ក្នុងផ្ទះ។មួយសន្ទុះស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះបណ្តាលឲ្យអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here