បុរសម្នាក់ចុះទៅរើសចេញពីផ្លូវត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

0
60

ខេត្តសៀមរាប៖ គួរឲ្យអាណោចអាធ័មណាស់ដែលបុរសម្នាក់បានបាត់បង់ជីវិតដោយសារចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆាំ ២០២០ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។

មន្តី្រនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ឹង សារួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ នៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានបញ្ជាក់ថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងបានបើកដឹកទឹក ទាក់ខ្សែភ្លើងលាតសន្ធឹងទទឹងថ្នល់បណ្តាលឲ្យដាច់ ហើយជនរងគ្រោះបានចុះពីលើរថយន្តដែលខ្លួនបើកនេះបានចុះទៅរើសខ្សែភ្លើងដែលមានចរន្តដើម្បីយកចេញខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យនិងពិនិត្យរួច បានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែនទើបសមត្ថកិច្ចប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here